ការកើនឡើងត្រឹមតែ ២ អង្សារសេនឹងបណ្តាលឱ្យបាត់បង់ដីចម្ការសម្រាប់ធ្វើស្រាចំនួន ៥៦% ខណៈបើឡើងដល់ទៅ ៤ អង្សារសេនឹងលុបចោលផ្ទៃដីទាំងនោះដល់ទៅ ៨៥%។
ចាប់រាប់ពីភ្លើងឆេះព្រៃរហូតដល់ការឡើងកម្តៅ វិបត្តិអាកាសធាតុកំពុងតែនាំមកនូវការគំរាមកំហែងជាច្រើនរួចទៅហើយ។ ឥឡូវនេះអ្នកវិទ្យាសាស្ត្រនិយាយថា វាក៏អាចនាំមកនូវកង្វះខាតនៃស្រាពេញនិយមជាច្រើនផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលដីសមស្របសម្រាប់ស្រាទំពាំងបាយជូរចំនួន ១១ ប្រភេទដែលពេញនិយម ហើយគេបានរកឃើញថា ការឡើងកំដៅផែនដី ២ អង្សារសេលើសពីកម្រិតមុនឧស្សាហកម្មនឹងបណ្តាលឱ្យបាត់បង់ដីសមស្រប ៥៦ ភាគរយនៃតំបន់ដាំដុះស្រាបច្ចុប្បន្ន បើប្រៀបធៀបជាមួយទសវត្សឆ្នាំ ១៩៧០ មុនពេលមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃកំដៅពិភពលោក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពូជទំពាំងបាយជូរពណ៌ស ugni blanc (ត្រូវបានគេស្គាល់ផងដែរថា trebbiano toscano) ត្រូវបានគេរំពឹងថានឹងបាត់បង់ចំនួន ៧៦ ភាគរយនៃផ្ទៃដីដាំដុះសមស្របរបស់វា ហើយរីងស្ងួត ៦៦ ភាគរយ។ ទំពាំងបាយជូរក្រហមត្រូវបានគេព្យាករណ៍ថានឹងបាត់បង់ ៣១% នៃផ្ទៃដីបច្ចុប្បន្ន។
លោក Ignacio Morales-Castilla ជាសហអ្នកនិពន្ធនៃការសិក្សាពីសាកលវិទ្យាល័យ Alcalá ប្រទេសអេស្ប៉ាញបានមានប្រសាសន៍ថា “សារវិជ្ជមានគឺថាយើងនៅតែអាចសម្របខ្លួនបានទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ហើយភាពផ្សេងៗគ្នាគឺជាឧបករណ៍ដែលគួរឱ្យចាប់អារម្មណ៍ក្នុងការធ្វើដូចនេះ។ ប៉ុន្តែការព្រមាន … គឺយើងគួរតែកំណត់ការឡើងកំដៅផែនដីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះថានៅពេលដែលយើងមានកម្តៅកាន់តែច្រើន ជម្រើសកាន់តែតិចសម្រាប់ការបន្សាំ”។
លោក Morales-Castilla និងសហសេវិករាយការណ៍អំពីវិធីដែលពួកគេបង្កើតគម្រូកុំព្យូទ័រដែលគិតគូរពីពេលវេលានៃដំណើរការ ដូចជាការចេញផ្កា និងការទុំផ្លែសម្រាប់ពូជ ១១ ប្រភេទផ្សេងៗគ្នា ក៏ដូចជាអាកាសធាតុនៅក្នុងតំបន់ដែលជាកន្លែងដែលពូជទាំងនេះត្រូវបានដាំដុះនាពេលបច្ចុប្បន្ន។
គម្រូនេះបានបង្ហាញថា កម្តៅពិភពលោកអាចនឹងធ្វើឱ្យការផលិតស្រាធ្លាក់យ៉ាងគំហុក។ ប្រសិនបើមិនមានវិធានការអ្វីទេ ការកើនឡើង ២ អង្សារសេនឹងបណ្តាលឱ្យបាត់បង់ដីចំនួន ៥៦% សម្រាប់ពូជទាំង ១១ នេះ៕