ដំណឹងគួរឲ្យស្តាយកាលពីយប់មិញ គឺក្រសួងរកឃើញករណីដំបូងនៃវីរុសកូរ៉ូណានៅលើបុរសជនជាតិចិននៅក្នុងខេត្តព្រះសីហនុ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញមានទំព័រហ្វេសប៊ុក និងគេហទំព័រមួយចំនួនបានផ្សព្វផ្សាយដោយគ្មានភស្តតាងច្បាស់លាស់ថា ខ្ទឹមស អាចការពារវីរុសកូរ៉ូណានេះបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែ ជាការពិតណាស់ បើតាមវេជ្ជបណ្ឌិតជំនាញ វាមិនអាចទៅរួចនោះទេ។
ថ្វីបើមិនអាចការពារវីរុសកូរ៉ូណានេះបានមែន ប៉ុន្តែ ការទទួលទានខ្ទឹមសមានផលល្អចំពោះសុខភាពផងដែរដូចជា ៖
- ការពាររោគលើសសម្ពាធឈាម
- ការពារ និងព្យាបាលអាការៈជំងឹផ្តាសាយ
- ការពាររោគបេះដូង
- ជំនួយសុខភាពថ្លើម និងសរីរាង្គនានា
- កម្ចាត់ជាតិពុលក្នុងរាងកាយ៕