ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ វីរុសដែលស្រដៀងគ្នាទៅនឹងវីរុស SARS បានសម្លាប់មនុស្សរាប់សិបនាក់ (៨០ នាក់គិតត្រឹមថ្ងៃច័ន្ទនេះ) និងឆ្លងដល់មនុស្សជាង ២៧០០ នាក់ ដែលភាគច្រើននៅចិនដីគោក។
សញ្ញា និងរោគសញ្ញា
រោគសញ្ញាដំបូង គឺមានលក្ខណៈដូចគ្នានឹងជំងឺផ្តាសាយ ហើយអាចរួមមានគ្រុនក្តៅ ហៀរសំបោរ ឈឺសាច់ដុំ ល្ហិតល្ហៃ ក្អក ឈឺបំពង់ក និងរោគសញ្ញាផ្សេងទៀតដែលមិនជាក់លាក់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញាដែលកើតមានចំពោះអ្នកជំងឺទាំងអស់ គឺគ្រុនក្តៅលើសពី ៣៨ អង្សាសេ។ វាក៏អាចបណ្តាលឱ្យអ្នកជំងឺមានដង្ហើមខ្លី និងរលាកសួត – ទាំងជំងឺរលាកសួតដោយផ្ទាល់ ឬជំងឺរលាកសួតដោយបាក់តេរីបន្ទាប់បន្សំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូចនឹងវីរុស SARS រយៈពេលវាយលុកនៃជំងឺជាមធ្យមសម្រាប់វីរុសកូរ៉ូណាថ្មីនេះ (2019-nCoV) គឺបួនទៅប្រាំមួយថ្ងៃ ទោះបីជាវាអាចខ្លី ១ ថ្ងៃ ឬវែង ១៤ ថ្ងៃក៏ដោយ៕