វាយប្រហារលើផ្លូវដង្ហើម
វីរុសកូរ៉ូណា (coronavirus) វាយប្រហារទៅលើផ្លូវដង្ហើម ដែលបន្ទាប់មកអាចនាំឱ្យកើតមានជំងឺមួយចំនួន ដូចជាជំងឺរលាកសួត ឬជំងឺផ្តាសាយធម្មតា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គួររំលឹកផងដែរថា នៅចន្លោះខែវិច្ឆិកា ឆ្នាំ ២០០២ និងខែកក្កដា ឆ្នាំ ២០០៣ មានការផ្ទុះឡើងនៃរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ឬហៅកាត់ថា ជំងឺ សា (SARS) នៅភាគខាងត្បូងប្រទេសចិន ដែលបានបណ្តាលឱ្យកើតមានជំងឺចំនួន ៨០៩៨ ករណី ហើយក្នុងនោះបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៧៤ នាក់នៅក្នុងប្រទេសចំនួន ១៧ ដែលភាគច្រើនគឺនៅចិនដីគោក និងហុងកុង (អត្រាស្លាប់ ៩,៦%) នេះបើយោងទៅតាមអង្គការសុខភាពពិភពលោក (WHO) ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចាប់តាំងពីឆ្នាំ ២០០៤ មក គ្មានករណីជំងឺ SARS ត្រូវបានរាយការណ៍ទូទាំងពិភពលោកនោះទេ។
ប៉ុន្តែ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ វីរុសដែលស្រដៀងគ្នាទៅនឹងវីរុស SARS បានសម្លាប់មនុស្សរាប់សិបនាក់ (៥៦ នាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យ) និងឆ្លងដល់មនុស្សជិត ២ ពាន់នាក់ ដែលភាគច្រើននៅចិនដីគោក។
ត្រូវបានគេស្គាល់ថា ណូវែល កូរ៉ូណាវីរុស ដែលត្រូវបានសរសេរដោយអង្គការសុខភាពពិភពលោកថា ២០១៩-nCoV វីរុសនេះត្រូវបានគេគិតថាបានលេចចេញពីផ្សារមួយនៅក្នុងទីក្រុងវូហាន ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលពាសពេញពិភពលោក។
តើវាសម្លាប់មនុស្សដោយរបៀបណា?
ការឆ្លងវីរុសកូរ៉ូណាបង្កឱ្យមានអាការៈគ្រុនក្តៅ និងក្អក។ បន្ទាប់មក វានាំឱ្យអ្នកជំងឺមានដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឱ្យដឹងថា ក្នុងករណីធ្ងន់ធ្ងរ ដូចជាជំងឺរលាកសួត – ការឆ្លងមេរោគ nCoV អាចនាំឱ្យមានបញ្ហាក្រពះពោះវៀនក៏ដូចជាខ្សោយតម្រងនោម៕