រាងកាយរបស់អ្នកមានកោសិកា ១០០ លានលាន។ ជំងឺមហារីក អាចចាប់ផ្តើមនៅពេលដែលពួកវា ចាប់ផ្តើមលូតលាស់ និងរីកធំធាត់ខុសពីធម្មតា។
លទ្ធផល នៃការលូតលាស់នេះ ហៅថាដុំសាច់។ ការដុះដុំសាច់ គឺជាការរីកលូតលាស់ក្នុងកន្លែងដែលវាមានបញ្ហា ហើយពួកវាអាចនឹងបង្កឲ្យមានបញ្ហា ប្រសិនបើវាដាក់សម្ពាធទៅលើជាលិកាដែលនៅជិតនោះៗ ដូចជាខួរក្បាលជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ធ្ងន់ធ្ងរជាងនេះទៀត គឺជាដុំមហារីក ដែលវានឹងរាតត្បាតនៅជាលិកាជុំវិញនោះ។ ដុំមហារីកសាហាវមួយចំនួន ក៏បានរាលដាលពាសពេញរាងកាយ តាមរយៈឈាម ដែលជាដំណើរការមួយហៅថា ការរាលដាល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើអ្វីទៅដែលបណ្តាលឲ្យកើតជំងឺមហារីក?
ជំងឺមហារីក គឺជាការរីកលូតលាស់កោសិកាខុសប្រក្រតី ដែលជាលទ្ធផលនៃការខូចខាត – ការផ្លាស់ប្តូរហ្សែនមួយចំនួន។
មានកត្តាជាច្រើនដែលអាចបង្កើនឱកាសនៃការបំផ្លាញហ្សែន ដែលនៅទីបំផុត គឺនាំឲ្យមានជំងឺមហារីក បូករួមទាំងផ្សែងបារី និងសារធាតុគីមីផ្សេងទៀត របបអាហារមិនល្អ កាំរស្មីអ៊ុលត្រាវីយូឡេ ក៏ដូចជាការឆ្លងជំងឺមួយចំនួន៕