លំពែង គឺជាសរីរាង្គក្រពេញដែលមានរាងវែងហើយសំប៉ែត ដែលស្ថិតនៅពីក្រោយក្រពះនៅផ្នែកខាងលើនៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លំពែង មាននាទីផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ និងពពួកអ័រម៉ូនដែលជួយគ្រប់គ្រងកម្រិតជាតិស្ករ (គ្លុយកូស)នៅក្នុងរាងកាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺរលាកលំពែងស្រួចស្រាវ មានន័យថារោគសញ្ញាបានលេចឡើងភ្លាម និងមានរយៈពេលខ្លី។
ចំណែកឯជំងឺរលាកលំពែងរ៉ាំរ៉ៃគឺ ជាជំងឺរលាកលំពែងដែលបានកើតឡើងក្នុងរយៈពេលច្រើនឆ្នាំ។ ករណីស្រាលនៃជំងឺរលាកលំពែងអាចនឹងបាត់ទៅវិញដោយគ្មានការព្យាបាល ប៉ុន្តែករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យមានផលវិបាកដែលអាចគំរាមកំហែងដល់អាយុជីវិតអ្នក។
រោគសញ្ញានៃជំងឺរលាកលំពែងអាចប្រែប្រួលដោយអាស្រ័យលើប្រភេទរបស់វា។
រោគសញ្ញានៃជំងឺរលាកលំពែងស្រួចស្រាវរួមមាន ៖
- ឈឺពោះផ្នែកខាងលើ
- ឈឺពោះដែលចាក់ទៅខ្នង
- ឈឺពោះដែលកាន់តែអាក្រក់បន្ទាប់ពីបរិភោគអាហារ
- ចង្អោរ
- ក្អួត
- ឈឺនៅពេលដែលប៉ះនៅលើពោះ។
រោគសញ្ញានៃជំងឺរលាកលំពែងរ៉ាំរ៉ៃរួមមាន:
- ឈឺពោះនៅផ្នែកខាងលើ
- ស្រកទម្ងន់
- មានក្លិនខ្លាញ់នៅក្នុងលាមក៕