នៅពេលមានវ័យកាន់តែចាស់ មនុស្សគ្រប់រូបគួរមានការឆ្លុះពោះវៀនដើម្បីស្វែងរកដុំសាច់ ឬអ្វីដែលអាចជាបញ្ហា និងមានហានិភ័យខ្ពស់សម្រាប់មនុស្សវ័យចំណាស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លើសពីការចាប់ផ្តើមថតឆ្លុះពោះវៀនធំ (colonoscopy) នៅពេលមានអាយុ ៥០ ឆ្នាំ តើអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារជំងឺមហារីកពោះវៀនធំបាន?
វាមានវិធីជាច្រើន។ ជាដំណឹងដ៏ល្អមួយទម្លាប់រស់នៅល្អអាចការពារជំងឺមហារីកពោះវៀនធំបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រៅពីនេះអាហារមួយចំនួនក៏អាចមានប្រយោជន៏ផងដែរ ដែលក្នុងនោះតែបៃតង គឺជាជម្រើសដ៏ល្អមួយសម្រាប់សុខភាពចុងពោះវៀនធំរបស់អ្នក។
មានរបាយការណ៍ដែលថា តែបៃតងអាចការពារជំងឺមហារីកបាន ប៉ុន្តែទិន្នន័យនេះគឺនៅតែមានការដេញដោលគ្នានៅឡើយ។ ការសិក្សាដែលបានចេញផ្សាយនៅក្នុងឆ្នាំ ២០១១ នៅលើបុរសជនជាតិចិនបានរកឃើញកថា ៥៤ ភាគរយមានអត្រាកើតជំងឺមហារីកពោះវៀនធំទាបជាងមុនដែលអ្នកទាំងនោះតែងតែញ៉ាំតែបៃតងជាទៀងទាត់។
ការស្រាវជ្រាវក៏ត្រូវបានធ្វើឡើងដើម្បីកំណត់តួនាទីតែបៃតងក្នុងការបង្ការប្រភេទផ្សេងទៀតជាច្រើននៃជំងឺមហារីករួមទាំងសួត និងលំពែងផងដែរ៕