តើអ្នកអាចធ្វើអ្វីបានខ្លះ ប្រសិនបើកូនតូចរបស់អ្នកមើលទៅអស់កម្លាំង ឬស្រកគីឡូច្រើនពេកក្រោយពេលកើត ឬមិនទទួលបានចំណីអាហារគ្រប់គ្រាន់?

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជាទូទៅ វាជាគំនិតដ៏ល្អប្រសើរក្នុងការពិនិត្យមើលជាមួយវេជ្ជបណ្ឌិតជំនាញរបស់អ្នក ប្រសិនបើអ្នកសម្គាល់ឃើញថា ទារករបស់អ្នកមិនបៅបានល្អ ឬធ្វើឲ្យក្រណាត់កន្ទប ឬខោទឹកនោមទារកសើមក្នុងបរិមាណតិចតួច (មានន័យថា បើបៅច្រើន មានសុខភាពភាព គេនឹងនោម ឬបត់ជើងច្រើនទៅតាមនោះ)។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

យ៉ាងណាមិញ ប្រសិនបើអ្នកព្រួយបារម្ភអំពីទម្ងន់របស់កូនអ្នកក្នុងកំឡុងពេលប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីកំណើត សូមនិយាយជាមួយគ្រូពេទ្យរបស់កូនអ្នកអំពី ៖

1. ការនាំយកទារកទៅជួបពេទ្យ និងថ្លឹងគីឡូឲ្យបានទៀងទាត់ដើម្បីតាមដានទម្ងន់
2. ដំបូន្មានជាក់លាក់អំពីការឲ្យកូនរបស់អ្នកបៅ
3. ករណីបែបណា ដែលត្រូវព្រួយបារម្ភ ហើយប្រញាប់ទៅមន្ទីរពេទ្យវិញ។

ព្រមជាមួយគ្នានេះផងដែរ អ្នកគួរតែសម្រាក និងទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីបំប៉នកម្លាំងខ្លួនឯង និងបង្កើនសារធាតុចិញ្ចឹមសំបូរបែប ដើម្បីឲ្យកូនរបស់អ្នកបៅស្រូបយកសារធាតុទាំងនោះពីក្នុងរាងកាយរបស់អ្នក៕