ភាគច្រើន កូនរបស់អ្នកអាចមានការក្អកដែលរំខានយ៉ាងខ្លាំងនៅរដូវរងារ។ វាកាន់តែយ៉ាប់យ៉ឺនរៀងរាល់យប់ ហើយគ្រប់ពេលដែលគាត់មិនតមអាហារ ឬសុខភាពចុះខ្សោយ។
អ្វីដែលប្រហែលជាអាចបង្ករឲ្យមានបញ្ហានេះ
ជំងឺហឺត ដែលជាជំងឺរ៉ាំរ៉ៃមួយនៅលើផ្លូវដង្ហើម ដែលធ្វើឲ្យសួតរលាក និងចង្អៀត គឺវាអាចផលិតទឹករំអិល ឬជាតិសំបោរលើសធម្មតា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាឪពុកម្តាយតែងតែគិតថា ការពិបាកដកដង្ហើម គឺជាសញ្ញាចម្បងនៃជំងឺហឺត តែការក្អក ជាពិសេសនៅពេលយប់ អាចជារោគសញ្ញាតែមួយរបស់កុមារ។
លោកស្រីឌីបលឡូនហ្សឺ (Debbie Lonzer) ជាជំនួយការសាស្រ្តាចារ្យផ្នែកជំងឺកុមារនៅគ្លីនិកកុមារ Cleveland Clinic ពន្យល់ថា “ទឹករំអិលនៅក្នុងសួត បង្កើតបានជាការក្អកតិចតួច ដែលធ្វើឲ្យក្មេងក្អក”។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំណាំ ៖ ការក្អក ត្រូវបានបង្កឡើងដោយការធ្វើលំហាត់ប្រាណ អាលែកស៊ី ជំងឺផ្តាសាយ ឬខ្យល់ត្រជាក់។ ប្រសិនបើកូនរបស់អ្នកមានវ័យក្មេង ឬស្គមស្តើង អ្នកអាចមើលឃើញទ្រូងរបស់គាត់កោងចូល នៅពេលគាត់ដកដង្ហើម។
វិធីជួយកូនរបស់អ្នក
ប្រញាប់ទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកសង្ស័យថាគេមានជំងឺហឺត។ ចូររ៉ាយរ៉ាប់ប្រាប់គ្រូពេទ្យអំពីរោគសញ្ញា និងប្រវត្តិគ្រួសាររបស់អ្នក ថាតើមានជំងឺអាលែកស៊ី ឬជំងឺហឺតដែរឬទេ។
កុមារដែលមានករណីក្អកស្រាលអាចប្រើថ្នាំបំបាត់ការក្អក អំឡុងពេលមានការវាយប្រហារ ខណៈកុមារដែលមានជំងឺហឺត ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ហើយក៏ប្រហែលជាត្រូវការឱសថបង្ការជាប្រចាំដែរ៕