៥០ ភាគរយនៃបុរសដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅមានការរីកធំនៃក្រពេញប្រូស្តាត។ នៅពេលមានអាយុ ៨៥ ឆ្នាំមានច្រើនជាង ៩៥ ភាគរយនៃបុរសនឹងរស់នៅជាមួយជំងឺមួយនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាដំណឹងល្អដែលរបបអាហារដែលសម្បូរដោយវីតាមីន និងសារធាតុរ៉ែអាចរក្សាឲ្យក្រពេញប្រូស្តាតរបស់អ្នកមានសុខភាពល្អ និងកាត់បន្ថយគ្រោះថ្នាក់របស់អ្នកពីជំងឺនេះបាន។ ហើយដោយសារតែការលើសទម្ងន់ជាកត្តាហានិភ័យផ្សេងទៀតសម្រាប់ជំងឺរីកក្រពេញប្រូស្តាត ការជ្រើសយកអាហារដែលមានជីវជាតិ គឺជាវិធីដ៏ល្អមួយដើម្បីបន្ថយទាំងទម្ងន់ និងហានិភ័យរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉េងប៉ោះ សំបូរទៅដោយសារធាតុ lycopene ដែលធ្វើឲ្យប៉េងប៉ោះមានពណ៌ក្រហម។ សារធាតុ lycopene នេះអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាក៏អាចជួយដល់បុរសដែលមានជំងឺក្រពេញប្រូស្តាតរីកធំផងដែរ។ សារធាតុ lycopene ក៏ជួយបន្ថយកម្រិតនៃអង់ទីសែនក្នុងឈាមដែលជាប្រូតេអ៊ីនដែលភ្ជាប់ទៅនឹងការរលាកនៃក្រពេញប្រូស្តាត និងជំងឺក្រពេញប្រូស្តាតរីកធំ។
ប៉េងប៉ោះ និងផលិតផលធ្វើពីផ្លៃប៉េងប៉ោះ (ដូចជា ទឹកជ្រលក់ប៉េងប៉ោះ និងទឹកប៉េងប៉ោះ) គឺជាប្រភពដ៏ល្អបំផុតនៃសារធាតុ lycopene។
អ្នកក៏អាចទទួលបានសារធាតុទាំងនេះផងដែរពីផ្លែឪឡឹក ក្រូចថ្លុងពណ៌ផ្កាឈូក និងផ្លែល្ហុង៕