មនុស្សជាច្រើនបានដឹងហើយអំពីប្រសិទ្ធភាពដ៏អសា្ចរ្យនៃការប្រើប្រាស់ប្រទាលកន្ទុយក្រពើ ដើម្បីព្យាបាលជំងឺនានា។
ប្រទាលកន្ទុយក្រពើ មានសារៈប្រយោជន៍ជាច្រើនដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១. ជួយបន្ទន់លាមក និងការពារឬសដូងបាត
២. ជំនួយស្បែកឲ្យស្រស់ថ្លា
៣. ព្យាបាលជំងឺ និងការរលាកនានាទាំងក្នុង និងខាងក្រៅរាងកាយ
៤. បំបាត់ស្លាកស្នាម និងមុខរបួស
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ។ល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សារៈប្រយោជន៍ចំពោះស្បែក
ប្រទាលកន្ទុយក្រពើ មានផ្ទុកសារធាតុ aloesin និងអង់ទីអុកស៊ីដង់ ដែលជួយការពារ ជួសជុល និងព្យាបាលបញ្ហាស្បែកខូច។
វិធីប្រើប្រាស់
១. កាត់ប្រទាលកន្ទុយក្រពើ រួចយកចិតយកតែជែលរបស់វា
២. ដាក់វានៅក្នុងទូរទឹកកក ១០ នាទី
៣. យកវាមកម៉ាស្សាលើស្បែក កន្លែងរលាក ឬកន្លែងមានស្លាកស្នាម៕