ចូរអនុវត្តតាមជំហានទាំងនេះ ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកទាប។
1. ញ៉ាំភេសជ្ជៈមានជាតិស្ករ ឬអាហារសម្រន់ – សាកល្បងអ្វីមួយដូចជាទឹកអំពៅមួយកែវ ឬទឹកផ្លែឈើផ្អែមៗតិចតួច
2. សាកល្បងវាស់ជាតិស្ករក្នុងឈាមរបស់អ្នកបន្ទាប់ពី ១០ ទៅ ១៥ នាទី។ ប្រសិនបើវាឡើងគ្រប់ ចូរសម្រាក និងបន្តអនុវត្តតាមចំណុចទីបីខាងក្រោម បើមិនទាន់គ្រប់ទេ អ្នកអាចធ្វើតាមចំណុចទីមួយម្តងទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
3. បរិភោគអាហារសំខាន់របស់អ្នក (មានជាតិកាបូអ៊ីដ្រាត) វាអាចជានំបុ័ងតូចមួយដែលមានលាយប័រ ឬទឹកដោះគោមួយកែវ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
4. ជាធម្មតា អ្នកមិនចាំបាច់ត្រូវការជំនួយពីគ្រូពេទ្យទេ នៅពេលដែលអ្នកមានអារម្មណ៍ល្អ។ យ៉ាងណាមិញ បើអ្នកមិនប្រាកដ ឬមានអារម្មណ៍មិនទាន់ល្អប្រសើរ អ្នកអាចទៅជួបគ្រូពេទ្យជំនាញបាន៕