ជាញឹកញាប់អ្នកអាចធ្វើរឿងសាមញ្ញៗដោយខ្លួនឯង ដើម្បីបំបាត់នូវបាតរមាស់គូថ (រន្ធគូថ) ។ ចូរទៅជួបគ្រូពេទ្យ ប្រសិនបើការរមាស់មិនបាត់នោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើអ្នកគួរធ្វើដូចម្តេច ដើម្បីបន្ថយការរមាស់ឲ្យបាត់ដោយខ្លួនឯង?
អ្វីដែលអ្នកគួរធ្វើ
1. លាងសម្អាត និងជូតរន្ធគូថរបស់អ្នកឲ្យស្ងួត បន្ទាប់ពីបត់ជើងធំ និងមុនពេលចូលគេង
2. ពាក់ខោកប្បាសរលុងៗ
3. រក្សាភាពត្រជាក់ – ជៀសវាងសម្លៀកបំពាក់ និងពូកដែលធ្វើឲ្យអ្នកក្តៅ ឬបែកញើស
4. ញ៉ាំទឹកឲ្យបានច្រើន
5. ទទួលទានអាហារមានជាតិសរសៃ ដូចជាផ្លែឈើ និងបន្លែ នំបុ័ង គ្រាប់ធញ្ញជាតិ ដើម្បីជៀសវាងការហៀរទឹករំអិល ឬទល់លាមក
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កុំធ្វើ
1. ជំនួសឲ្យការយកក្រដាសជូតគូថ ចូរលាងសម្អាតវាឲ្យបានស្អាតល្អវិញជាមួយនឹងទឹក និងសាប៊ូ រួចជូតឲ្យស្ងួត
2. កុំអេះ ឬរុកវាខ្លាំង ប្រសិនបើអ្នកមិនអាចបញ្ឈប់បាន សូមទៅជួបគ្រូពេទ្យ
3. កុំប្រើម្សៅ ឬទឹកអប់បាញ់រន្ធគូថ
4. កុំញ៉ាំអាហារហឹរ ឬផឹកស្រា និងជាតិកាហ្វេអ៊ីនច្រើន ពីព្រោះវាអាចធ្វើឲ្យការរមាស់កាន់តែអាក្រក់៕