ការថយចំណង់ផ្លូវភេទ មិនមែនជាផ្នែកមួយដែលជៀសមិនផុតដោយសារភាពចាស់ទៅៗនោះទេ ប៉ុន្តែវាជាអ្វីដែលបុរស និងស្ត្រីជាច្រើនជួបប្រទះ នៅពេលដែលពួកគេកាន់តែចាស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាអាចមានហេតុផលជាច្រើនសម្រាប់បញ្ហានេះរួមមាន ៖
1. ការធ្លាក់ចុះនៃអ័រម៉ូនភេទ (អ័រម៉ូនអឺស្ត្រូសែន និងអ័រម៉ូនតេស្តូស្តេរ៉ូន) មុនពេលអំ ឡុងពេល និងក្រោយការរាំងរដូវចំពោះស្ត្រី
2. ការធ្លាក់ចុះអ័រម៉ូនភេទ (អ័រម៉ូនតេស្តូស្តេរ៉ូន) ចំពោះបុរស
3. បញ្ហាសុខភាពដែលទាក់ទងនឹងអាយុ រាប់បញ្ចូលទាំងបញ្ហានៃការធ្វើចលនា
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
4. ផលប៉ះពាល់នៃការប្រើថ្នាំសង្កូវមួយចំនួន
5. ស្ត្រេស។
ចូរនិយាយទៅកាន់គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីបញ្ហានេះ។ ពួកគេអាចសួរអំពីរោគសញ្ញាផ្សេងៗទៀតដែលអ្នកមាន ហើយជួនកាលពួកគេអាចធ្វើតេស្តឈាមដើម្បីពិនិត្យកម្រិតអ័រម៉ូនរបស់អ្នក។
មានការព្យាបាលដើម្បីបង្កើនកម្រិតអ័រម៉ូន ប្រសិនបើកម្រិតទាបនោះបណ្តាលឲ្យមានបញ្ហាផ្លូវភេទ៕