ក្នុងករណីជាច្រើន វាមិនច្បាស់លាស់ទេថាតើអ្វីទៅ ដែលបណ្តាលឲ្យមេជីវិតឈ្មោលមានចំនួនតិចតួច។
ជួនកាល បញ្ហាដែលមានចំនួនមេជីវិតឈ្មោលតិច និងគុណភាពទាប ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ៖
1. អតុល្យភាពអ័រម៉ូន (ផលិតកម្មអ័រម៉ូនខុសធម្មតា)
2. បញ្ហាហ្សែន
3. មានបញ្ហាលើពងស្វាស
4. បញ្ហារចនាសម្ព័ន្ធ – ឧទាហរណ៍បំពង់ដែលដឹកមេជីវិតឈ្មោលត្រូវបានរងការខូចខាតនិងរារាំងដោយជំងឺ ឬរបួស ឬមិនមានពីកំណើត
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
5. ជំងឺឆ្លងតាមប្រដាប់បន្តពូជដូចជារោគក្លាមីដ្យា ជំងឺប្រមេះ ឬក្រពេញប្រូស្តាត (ការឆ្លងក្រពេញប្រូស្តាត)
6. រីកសរសៃនៅក្នុងពងស្វាស
7. ធ្លាប់ទទួលការវះកាត់ពីមុនទៅលើពងស្វាស ឬការជួសជុលបញ្ហាក្លនលូន
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
8. ពងស្វាសហាប់ខ្លាំង
9. ការញ៉ាំគ្រឿងស្រវឹងហួសប្រមាណ ការជក់បារី និងការប្រើគ្រឿងញៀន ដូចជាកញ្ឆា ឬកូកាអ៊ីន
10. ការប្រើថ្នាំមួយចំនួន រួមទាំងការព្យាបាលដោយប្រើអ័រម៉ូន ការប្រើថ្នាំ steroid យូរអង្វែង ការប្រើថ្នាំមហារីក (ការព្យាបាលដោយប្រើគីមី) ថ្នាំអង់ទីប៊ីយោទិចមួយចំនួន និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមួយចំនួន៕