មុនលើថ្ងាស គឺជាបញ្ហាសម្រស់ដែលធ្វើឲ្យមនុស្សជាច្រើនមានភាពខ្មាស់អៀន និងអន់ចិត្តជាខ្លាំងចំពោះខ្លួនឯង។ សក់ក្បាលមានជាតិខ្លាញ់ និងបញ្ហាអង្គែ គឺជាមូលហេតុដែលធ្វើឲ្យមុនកើតនៅលើថ្ងាស។ ការផ្លាស់ប្តូរអ័រម៉ូនក៏រួមចំណែកធ្វើឲ្យកើតមុនដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មុនលើថ្ងាសពិបាកនឹងបិទបាំងណាស់ ដូច្នេះហើយបានជាមនុស្សជាច្រើនខិតខំរកវិធីសាស្រ្តព្យាបាលពីមួយទៅមួយ ដូចជាការផ្លាស់ប្តូរសាប៊ូកក់សក់ ការប្រើថ្នាំពេទ្យ និងការជួបពិគ្រោះជាមួយអ្នកជំនាញខាងសើរស្បែកជាដើម។
យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នក នូវវិធីសាស្រ្តធម្មជាតិមួយចំនួនដែលអ្នកអាចធ្វើវានៅផ្ទះបានដោយខ្លួនឯង និងងាយស្រួលថែមទៀតផង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉េងប៉ោះ
អ្នកគ្រាន់តែកាត់ប៉េងបោះជាពីរផ្នែក រួចយកទៅត្រដុសនៅលើថ្ងាសពីរបីដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់មុន និងស្នាមជាំខ្មៅ។ ប៉េងប៉ោះអាចកម្ចាត់ស្នាមនានា និងធ្វើឲ្យស្បែកមើលទៅស្រស់ថ្លា។
ស៊ុត
ស៊ុត អាចបង្រាបមុនបានពិតមែន។ ផ្នែកពណ៌សរបស់ស៊ុតជួយបន្តឹងស្បែក កម្ចាត់ស្នាមមុន និងរន្ធខ្ទុះ។ អ្នកគ្រាន់តែយកវាទៅលាបលើថ្ងាស ហើយទុកវាមួយសន្ទុះ បន្ទាប់មកលាងមុខចេញជាការស្រេច។
សំបកក្រូច
អ្នកអាចយកសំបកក្រូចទៅត្រដុសលើកន្លែងដែលមានបញ្ហា។ ម៉្យាងវិញទៀត អ្នកអាចលាយបញ្ចូលគ្នារវាងម្សៅសំបកក្រូច និងរមៀត រួចយកទៅលាបលើមុខ។ ទុកវាចោលមួយសន្ទុះ ទើបលាងទឹកស្អាតចេញ៕