កូនខ្ញុំធ្លាប់តែចូលចិត្តលេងទឹក ហើយងូតទឹក ប៉ុន្តែ ពេលនេះ គេបែរជាខ្លាច ហើយស្រែកនៅពេលខ្ញុំព្យាយាមងូតទឹកឲ្យគេទៅវិញ? ហេតុអ្វីទៅ?

ចិត្តវិទូកុមារ

អ្នកមិនអាចបញ្ឈប់កុមារពីការភ័យខ្លាច ដោយការភ័យខ្លាចរបស់ពួកគេអាចនឹងកាន់តែច្រើនដូច្នេះ ចូរព្យាយាមយកនាងចូលក្នុងអាងងូតទឹកតាមសម្រួល។

យើងមិនដឹងថា អ្វីទៅដែលធ្វើឲ្យគេងាកចេញពីងូតទឹក ដែលគេធ្លាប់តែស្រឡាញ់នោះទេ ប៉ុន្តែនៅពេលណាដែលកុមារមានការភ័យខ្លាច វាជាការសំខាន់ណាស់សម្រាប់អ្នកក្នុងការទទួលយកវា។

វាហាក់ដូចជាមិនសមហេតុសមផលចំពោះអ្នកទេ ប៉ុន្តែ តើមូលហេតុអ្វីដែលត្រូវធ្វើអ្វីមួយដោយភ័យខ្លាច? អ្នកមិនអាចចែករំលែកការភ័យខ្លាចរបស់គេ ប៉ុន្តែអ្នកមិនមែនជាអ្នកដែលមានអារម្មណ៍បែបនេះទេ។

វាជាការភ័យខ្លាចរបស់ក្មេងម្នាក់ អ៊ីចឹង តើវាសមហេតុសមផលឬទេ បើអ្នកស្រែក ហើយធ្វើបាបគេ ហើយបង្ខំឲ្យគេធ្វើអ្វីដែលគេខ្លាច? ចូរស្រមៃទៅមើលបើអ្នកជាគេនោះវិញ? ឧទាហរណ៍ ដូចជាពេលអ្នកខ្លាចសត្វពីងពាង? ហើយថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកណាម្នាក់ចង់ឲ្យអ្នកចាប់វានោះ?

វាមានប្រយោជន៍ក្នុងការប្រាប់កូនរបស់អ្នក នៅពេលដែលមិនមានអ្វីដែលត្រូវខ្លាចនោះទេប៉ុន្តែ វាមិនមានប្រយោជន៍ទេ ដែលប្រាប់នាងកុំឲ្យភ័យខ្លាច។ អ្នកគួរនិយាយថា “គ្មានអ្វីដែលគួរឲ្យភ័យខ្លាចទេ” ហើយអ្នកគួរតែនៅផ្តល់ការធានា និងការគាំទ្រដល់ពួកគេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង