តើកូនរបស់អ្នក មាអាយុ ១ ឆ្នាំហើយមែនទេ? អញ្ចឹង អ្នកគួរតែយកចិត្តទុកដាក់ ទៅលើរបបអាហារប្រចាំថ្ងៃរបស់គេហើយ។ ធ្មេញរបស់គេចាប់ផ្តើមដុះ ដូច្នេះ គេអាចញ៉ាំ អាហាររឹងៗបានហើយ។
របបអាហារពិតជាមានសារៈសំខាន់ណាស់ក្នុងដំណាក់កាលនេះ ប៉ុន្តែ អ្នកក៏ត្រូវប្រយ័ត្នផងដែរ ពីព្រោះទារកអាចនឹងមានបញ្ហា ដូចជាឈឺពោះ ហើមពោះ លែងចង់ញ៉ាំអាហារ និងមានអារម្មណ៍មិនស្រួលនៅលើអញ្ចាញធ្មេញ និងក្នុងពោះ។ ប៉ុន្តែ វាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវឲ្យកូនញ៉ាំអាហារឹង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារឹងៗនៅទីនេះសំដៅទៅលើរបបអាហារបន្ថែមក្រៅពីទឹកដោះម្តាយ និងទឹកដោះគោ។ ទារកត្រូវការអាហារបែបនេះដើម្បីការលូតលាស់រាងកាយ និងប្រាជ្ញាស្មារតី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានអាហារច្រើនណាស់ដែលអ្នកអាចចម្អិនឲ្យកូនញ៉ាំបាន ជាពិសេស គឺបបរខាប់គ្រប់គ្រឿង និងផ្លែឈើស្រស់ ប៉ុន្តែ អ្នកត្រូវចងចាំថាអ្នកបានសម្អាត ឬចម្អិនវាបានយ៉ាងល្អ ដើម្បីចៀសវាងបញ្ហាផ្សេងៗ។ ម៉្យាងវិញទៀត អ្នកមិនត្រូវផ្តល់អាហារ ឬភេសជ្ជៈដែលមានជាតិផ្អែមពេកទៅឲ្យកូនរបស់អ្នកឡើយ។
ខាងក្រោមនេះ ជារបបអាហារ ដែលអ្នកគួរតែផ្តល់ ឲ្យកូនតូចរបស់អ្នក នៅពេលគេមានអាយុ ១ ឆ្នាំឡើងទៅ ៖
អាហារធ្វើពីស្រូវអូក
វាជាអាហារចាំបាច់សម្រាប់ទារកអាយុ ៩ ខែឡើងទៅ ប៉ុន្តែពលរដ្ឋខ្មែរយើងមិនសូវស្គាល់វានោះទេ (បើចង់បាន នៅហាងទំនើបទើបមានលក់)។ អាហារប្រភេទនេះមានផ្ទុកសារធាតុរ៉ែ និងជាតិសរសៃច្រើន ហើយថែមទាំងមានជាតិខ្លាញ់ទាប។ ការញ៉ាំអាហារប្រភេទនេះនឹងជួយឲ្យប្រព័ន្ធរំលាយអាហារទារកមានសុខភាពល្អជាងមុន។
ផ្លែឈើស្រស់
អាយុ ៩ ខែ កូនក្មេងគួរតែអាចទំពារផ្លែឈើស្រស់ៗមួយចំនួនបានហើយ ដូចជា ផ្លែក្រូច ចេក ប៉ោម និងល្ហុងជាដើម។ កុំភ្លេចឲ្យគេញ៉ាំផ្លែឈើតាមរដូវផង ដើម្បីឲ្យបានច្រើនមុខ។
ស៊ុត
ស៊ុត ជារបបអាហារល្អបំផុតសម្រាប់ទារក កុមារ និងមនុស្សធំ។ ស៊ុត ត្រឹមតែមួយគ្រាប់ អាចផ្តល់នូវសារធាតុចិញ្ចឹមច្រើនល្មមដែលទារកត្រូវការ។
សាច់
សាច់មាន់ សាច់គោ និងត្រី ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងវីតាមីន។ ទោះបីជាយ៉ាងណា អ្នកគួរចៀសវាងឲ្យកូនញ៉ាំសាច់ជ្រូក និងសាច់ចៀម ពីព្រោះវាមិនសូវល្អចំពោះសុខភាពឡើយ។
គ្រាប់ធញ្ញជាតិ
ពលរដ្ឋខ្មែរភាគច្រើនក៏ប្រហែលជាមិនសូវស្គាល់អាហារប្រភេទនេះដែរ ប៉ុន្តែ សម្រាប់ប្រទេសលោកខាងលិចវិញ មិនថាក្មេង ឬចាស់នោះទេ គឺគេចូលចិត្តវាណាស់ ហើយវារឹតតែឆ្ងាញ់ និងផ្តល់នូវសុខភាពល្អបន្ថែមទៀត ពេលលាយជាមួយនឹងទឹកដោះគោ៕