គ្រឿងស្រវឹង មិនមានសារៈសំខាន់នៅក្នុងរបបអាហាររបស់យើងទេ ហើយវារិតតែអាចបង្កឲ្យមានបញ្ហាជាច្រើន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ខាងក្រោមនេះ គឺជាគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹង ៖
• អ្នកដែលផឹកភេសជ្ជៈមានជាតិអាល់កុល គួរតែប្រើប្រាស់នៅក្នុងកម្រិតមធ្យម ដោយកំណត់ថា ការប្រើប្រាស់ត្រឹមតែមួយកំប៉ុងក្នុងមួយថ្ងៃសម្រាប់ស្ត្រី និងពីរកំប៉ុងក្នុងមួយថ្ងៃចំពោះបុរស។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• ភេសជ្ជៈដែលមានជាតិអាល់កុល មិនត្រូវបានប្រើប្រាស់ដោយមនុស្សមួយចំនួនដូចជា ៖
- អ្នកដែលមិនបានដាក់កម្រិតលើការទទួលទានគ្រឿងស្រវឹងរបស់ពួកគេ
- កុមារ និងមនុស្សវ័យជំទង់
- អ្នកដែលប្រើប្រាស់ថ្នាំដែលអាចធ្វើឲ្យមានប្រតិកម្មជាមួយនឹងគ្រឿងស្រវឹង
- អ្នកដែលមានបញ្ហាសុខភាពណាមួយ
- ស្ត្រីក្នុងវ័យបន្តពូជ ដែលនឹងអាចក្លាយទៅជាអ្នកមានផ្ទៃពោះ
- ស្ត្រីមានផ្ទៃពោះ
- ស្រ្តីកំពុងបំបៅដោះកូន។
• មិនត្រូវផឹកគ្រឿងស្រវឹង ពេលអ្នកបើកបរ ឬប្រើគ្រឿងម៉ាស៊ីន។
មូលហេតុដែលមនុស្សសំរេចចិត្តប្រើប្រាស់គ្រឿងស្រវឹងនេះគឺច្បាស់លាស់ ប៉ុន្តែអត្ថប្រយោជន៍នៃការប្រើប្រាស់នេះ គឺមិនបានកំណត់ទេ។
គ្រឿងស្រវឹង គឺជាសារធាតុដែលធ្វើឲ្យមានការពុលដល់រាងកាយរបស់យើង។
ការខូចខាត គឺគ្មានដែនកំណត់ទេចំពោះគ្រឿងស្រវឹង ដូច្នេះ អ្នករាល់គ្នាដែលបានប្រើប្រាស់គ្រឿងស្រវឹង ត្រូវតែយកចិត្តទុកដាក់ថាតើអ្នកបានផឹកប៉ុន្មាន? ហើយកំពុងតែផឹកអ្វី? ហើយនៅពេលដែលអ្នកកំពុងផឹក តើអ្នកនឹងកំពុងធ្វើអ្វីខ្លះ?