ជំងឺមហារីកខួរក្បាល បង្កឲ្យដុះដុំសាច់នៅក្នុងខួរក្បាលដែលអាច ឬមិនអាចបណ្តាលឲ្យមានរោគសញ្ញា អាស្រ័យតាមប្រភេទ និងទំហំរបស់ដុំសាច់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ដុំសាច់ដែលសង្កត់ទៅលើខួរក្បាល បណ្តាលឲ្យឈឺក្បាល ប្រកាច់ ឬអាចប៉ះពាល់មុខងាររបស់ខួរក្បាលផ្នែកណាមួយ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
រោគសញ្ញានៃការដុះដុំសាច់ក្នុងខួរក្បាល ក៏អាចច្រឡំជាមួយជំងឺផ្សេងទៀតដែរ។
ខាងក្រោមនេះ គឺជារោគសញ្ញាសាមញ្ញបំផុត ដែលអាចកើតមាន ៖
• ឈឺក្បាល
• អស់កំលាំង
• មានអាការៈរវើរវាយ
• ពិបាកដើរ
• ប្រកាច់។
រោគសញ្ញាដែលមិនជាក់លាក់ផ្សេងទៀត មានដូចជា ៖
• ផ្លាស់ប្តូរអារម្មណ៍ផ្លូវចិត្ត ៖ ផ្លាស់ប្តូរការប្រមូលផ្តុំអារម្មណ៍ ការចងចាំ ការប្រុងប្រយត្ន័
• ចង្អោរ ក្អួត ជាពិសេសនៅពេលព្រឹក
• ភាពខុសប្រក្រតីក្នុងការមើល
• ពិបាកក្នុងការនិយាយ
• ការផ្លាស់ប្តូរសមត្ថភាពបញ្ញា ឬអារម្មណ៍បន្តិចម្តងៗ៕