សុបិនអាក្រក់ គឺជាក្តីសុបិនដែលគួរឲ្យមានការព្រួយបារម្ភ ដែលមានទំនាក់ទំនងជាមួយនឹងអារម្មណ៍អវិជ្ជមានដូចជាការថប់បារម្ភ ឬភ័យខ្លាចរបស់កូនជាដើម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
សុបិនអាក្រក់ គឺជារឿងធម្មតាមួយ។ វាអាចចាប់ផ្តើមកើតមានឡើងតាំងតែពីនៅកុមារភាព ហើយអាចមានការថយចុះវិញ បន្ទាប់ពីអាយុប្រហែលជា ១០ ឆ្នាំឡើងទៅ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ទោះជាយ៉ាងណា មនុស្សមួយចំនួនមានការយល់សុបិន្តអាក្រក់រហូតដល់វ័យជំទង់ ឬពេញវ័យ ឬពេញមួយជីវិតរបស់ពួកគេតែម្តង។ ប្រសិនបើអ្នកកំពុងតែយល់សុបិន្តអាក្រក់ សូមព្យាយាមអនុវត្តបច្ចេកទេសមួយចំនួនមុនពេលចូលគេង ដូចជាការងូតទឹកក្តៅឧណ្ណៗ ការសមាធិ ឬហាត់ដកដង្ហើមជ្រៅៗជាដើម។
ប្រសិនបើកូនរបស់អ្នកកំពុងតែជួបការលំបាកដោយការយល់សុបិតអាក្រក់ សូមស្វែងរកវិធីនានា ដើម្បីជួយកូនអ្នកឲ្យបានប្រសើរជាងមុន ពេលខ្លះការច្នៃប្រឌិតតិចតួចអាចជួយបានផងដែរ៕