អ្នកអាចមានមុខក្មេងជាងវ័យបាន ដោយគ្រាន់តែអនុវត្តនូវទម្លាប់នៃរបៀបរស់នៅមួយចំនួនដូចជា ៖
• មិនជក់បារី ឬទទួលទានសុរា ហើយអ្នកក៏គួរជៀសវាងការនៅជិតអ្នកជក់បារីផងដែរ ព្រោះផ្សែងបារី ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• ចូរកុំឲ្យទម្ងន់របស់អ្នកប្រែប្រួលចុះឡើងៗ ព្រោះវាអាចបណ្តាលឲ្យស្បែកអ្នកយារ និងបណ្តាលឲ្យស្បែកជ្រួញ។
• ទទួលទានត្រីសាលម៉ុន បន្លែពណ៌បៃតង និងផ្លែឈើឲ្យបានច្រើន។ រក្សារបបអាហាររបស់អ្នកឲ្យមានប្រូតេអ៊ីនខ្ពស់ ប៉ុន្តែ ជៀសវាងការញុំាសាច់លើស ហើយអ្នកគួរទទួលទានវីតាមីនចម្រុះផងដែរ។
• កុំផឹកទឹកក្រូច កាហ្វេ តែ ឬភេសជ្ជៈផ្សេងទៀតដែលនាំឲ្យប្រឡាក់ជាប់ធ្មេញ។ ធ្មេញស គឺជាភាពស្រស់ស្អាតរបស់យុវវ័យ។ ដូច្នេះ អ្នកគួរសម្អាតឲ្យបានទៀងទាត់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• ផឹកទឹកយ៉ាងហោចណាស់ឲ្យបាន ២ លីត្រក្នុងមួយថ្ងៃ ដើម្បីជៀសវាងស្បែកខ្សោះជាតិទឹក។
• ដើម្បីរក្សាមុខរបស់អ្នកឲ្យមើលទៅក្មេង អ្នកគួរប្រើផលិតផលប្រឆាំងភាពចាស់ ជាពិសេសអ្នកត្រូវថែរក្សាភ្នែក និងបបូរមាត់ ព្រោះតំបន់នេះងាយនឹងក្លាយទៅជាស្ងួត និងជ្រួញយ៉ាងឆាប់រហ័ស ដោយសារតែវាស្តើងជាងកន្លែងផ្សេង។
• រក្សាស្បែកដៃដោយការលាបឡេការពារនៅលើដៃរបស់អ្នក ហើយត្រូវតែលាបឲ្យបានទៀងទាត់។ លើសពីនេះទៀត អ្នកគួរពាក់ស្រោមដៃនៅពេលលាងចាន ឬពេលប៉ះជាមួយនឹងសារធាតុគីមី។
• ជៀសវាង និងកាត់បន្ថយភាពតានតឹងអារម្មណ៍៕