ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ គឺជារឿងគួរឲ្យភ័យខ្លាចមួយ។ ទោះជាយ៉ាងណា វាមិនមែនជាសញ្ញានៃការមានបញ្ហាជានិច្ចនោះទេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការហូរឈាមនៅក្នុងត្រីមាសដំបូងនេះ (ពីសប្តាហ៍ទី ១ ដល់សប្តាហ៏ទី ១២) គឺជារឿងដែលច្រើនជួបជាញឹកញាប់ ហើយស្ត្រីភាគច្រើនដែលធ្លាប់មានហូរការឈាមអំឡុងពេលមានផ្ទៃពោះនៅតែអាចសម្រាលបានទារកដែលមានសុខភាពល្អ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
វាជាការសំខាន់ណាស់ក្នុងការគិតថា ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ គឺជារឿងធ្ងន់ធ្ងរ។ ពេលខ្លះ ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះអាចបញ្ជាក់ពីការរលូតកូន ឬការមកដល់ស្ថានភាពដែលត្រូវការការព្យាបាលឱ្យបានឆាប់។
ដោយសារការយល់ដឹងអំពីមូលហេតុទូទៅបំផុតនៃការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ នោះអ្នកនឹងដឹងថាអ្វីដែលត្រូវធ្វើ ហើយនៅពេលណាដែលគួរតែទាក់ទងទៅគ្រូពេទ្យ។
ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះក្នុងត្រីមាសទី១នៃគភ៌អាចមានមូលហេតុជាច្រើន។ ខ្លះគឺធ្ងន់ធ្ងរ ហើយជាច្រើនទៀតមិនធ្ងន់ធ្ងរនោះទេ ដែលអាចមានដូចជា ៖
• រលូតកូន
• ការហូរឈាមដោយការទំលើជញ្ញាំងស្បូនរបស់ទារកដែលកើតឡើងប្រហែល ១០ ទៅ ១៤ ថ្ងៃបន្ទាប់ពីការមានគភ៌
• ការមានបញ្ហាជាមួយនឹងមាត់ស្បូនដូចជាការឆ្លងមេរោគនៅមាត់ស្បូន រលាកមាត់ស្បូន ឬការទំរបស់ទារកនៅលើមាត់ស្បូន
• ការមានកូនក្រៅស្បូន
• ការមានកូនពង៕