អំឡុងពេលពីរបីខែដំបូងនេះ ទារកដែលបៅដោះម្តាយ ចាប់ផ្តើមបៅមិនសូវញឹកញាប់ និងគេងយូរនៅពេលយប់។ អ្នកអាចត្រូវបានធានាថា ការបំបៅដោះអ្នកកំពុងតែផ្តល់ឲ្យគេគ្រប់គ្រាន់ ប្រសិនបើគេ ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– ហាក់ដូចជារហ័សរហួន ឬរពិស
– ឡើងទម្ងន់ លូតលាស់ និងវិវត្តតាមធម្មតា
– បំបៅ ៦ ទៅ ៨ ដងក្នុងមួយថ្ងៃ
– ខោទឹកនោមជោគជាទៀងទាត់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កូនរបស់អ្នកអាចបៅមិនបានគ្រប់គ្រាន់ ប្រសិនបើគេហាក់ដូចជាមិនសប្បាយចិត្ត ក្រោយពីបៅ និងយំ ឬឆាប់ខឹង។ សូមទាក់ទងទៅគ្រូពេទ្យ ប្រសិនបើសម្គាល់ឃើញមានសញ្ញានានាដែលគួរព្រួយបារម្ភ។
សូមចងចាំថា ក្រោយពីអាយុប្រហែលជាមួយខែ ទារកដែលបៅដោះម្តាយទំនងជាមានការជុះលាមកតិចជាងពីមុន។ នៅពេលដែលកូនរបស់អ្នកចូលអាយុ ២ ខែ គេអាចមិនមានការជុះលាមកក្រោយពីបំបៅនោះទេ ឬមិនជុះជារៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើកូនរបស់អ្នកនៅតែមិនមានការជុះលាមកក្រោយពី ៣ ថ្ងៃនោះ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ។
អំឡុងពេលនៃការលូតលាស់លឿន អ្នកអាចសម្គាល់ឃើញថាកូនរបស់អ្នកចង់បៅច្រើន។ ការបំបៅញឹកញាប់នេះទំនងជាឲ្យខ្លួនរបស់ម្តាយបង្កើនការផ្គត់ផ្គង់ទឹកដោះ។
ដោយមិនរាប់បញ្ចូលនឹងកុមារដែលបៅដោះម្តាយ ពួកគេគួរតែទទួលថ្នាំវីតាមីន D បន្ថែម អំឡុងពេលប៉ុន្មានថ្ងៃដំបូងនៃជីវិត ប៉ុន្តែការបន្ថែមទឹក ទឹកផ្លែឈើ និងអាហាររឹង ជាធម្មតាមិនចាំបាច់នោះទេ៕