លំហាត់ប្រាណ មានសារៈសំខាន់សម្រាប់អ្នក និងកូនរបស់អ្នក (ប្រសិនបើផលវិបាកមិនកំណត់ពីសមត្ថភាពរបស់អ្នក ដើម្បីធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះនោះទេ)។
ការហាត់ប្រាណ អាចជួយអ្នក ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– ជួយឲ្យមានអារម្មណ៍ល្អប្រសើរ
គ្រប់ពេលដែលអ្នកឆ្ងល់ថាតើការប្រែប្រួលខ្លួនប្រាណនេះ អាចកើតមានចំពោះអ្នក លំហាត់ប្រាណអាចបង្កើនអារម្មណ៍នៃការគ្រប់គ្រង និងជម្រុញឲ្យមានថាមពល។ វាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរដោយកាបញ្ចេញអ័រម៉ូនអង់ដរហ្វីនប៉ុណ្ណោះទេ ប៉ុន្តែលំហាត់ប្រាណនេះក៏អាច ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
- បន្ថយអាការៈឈឺចង្កេះ និងផ្តល់ភាពប្រសើរឡើងដល់ជំហររបស់អ្នកដោយធ្វើឲ្យសាច់ដុំរឹងមាំនៅនឹងចង្កេះ គូថ និងភ្លៅ
- បន្ថយការទល់លាមក ដោយបង្កើនចលនារបស់ពោះវៀន
- ការពារការរហែក និងប៉ះពាល់សន្លាក់
- ជួយអ្នកឲ្យគេងបានស្រួលដោយបន្ថយស្ត្រេស និងការថប់បារម្ភ ដែលអាចធ្វើឲ្យអ្នកមិនគេងនៅពេលយប់។
– លំហាត់ប្រាណ បង្កើនលំហូរឈាមទៅកាន់ស្បែកដែលផ្តល់អោយអ្នកមានសុខភាពស្បែកល្អ។
– រៀបចំអ្នក និងខ្លួនរបស់អ្នកពេលសម្រាល ៖ សាច់ដុំរឹងមាំ និងបេះដូងមានសុខភាពល្អ អាចផ្តល់ភាពប្រសើរឡើងដល់ការសម្រាល។ ការគ្រប់គ្រងលើចង្វាក់ដង្ហើម អាចជួយឲ្យអ្នកគ្រប់គ្រងការឈឺចាប់បាន។ ហើយចំពោះការសម្រាលវិញ ការបង្កើនថាមពលអាចជាការជួយដ៏ពិតប្រាកដ។
– ជួយឲ្យខ្លួនអ្នកឈានទៅរកការមានផ្ទៃពោះម្តងទៀតឆាប់រហ័ស ៖ អ្នកនឹងបាត់បង់ជាតិខ្លាញ់បានខ្លះអំឡុងពេលមានផ្ទៃពោះ ប្រសិនបើអ្នកបន្តការធ្វើលំហាត់ប្រាណ។ ប៉ុន្តែកុំរំពឹង ឬព្យាយាមសម្រកទម្ងន់ដោយការធ្វើលំហាត់ប្រាណអំឡុងពេលអ្នកកំពុងមានផ្ទៃពោះ។ ចំពោះស្ត្រីភាគច្រើន គោលបំណងគឺរក្សាកាយសម្បទារឹងមាំ អំឡុងពេលមានផ្ទៃពោះនេះ។
នៅពេលដែលអ្នកស្រាវជ្រាវ នៅតែមិនទាន់ដឹងបន្ថែមពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះនោះ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា លំហាត់ប្រាណ អាចបន្ថយហានិភ័យនៃផលវិបាករបស់ស្ត្រីមានផ្ទៃពោះមួយចំនួនដូចជា ជំងឺត្រៀមក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះបាន៕