ការរមាស់ស្បែក គឺជាភាពមិនស្រួល ការមានអារម្មណ៍ក្រហាយ ដែលធ្វើឲ្យអ្នកចង់អេះ។ ការរមាស់ស្បែក អាចជាលទ្ធផលនៃការឡើងកន្ទួលលើស្បែក ឬស្ថានភាពណាមួយផ្សេងទៀតដូចជាជំងឺស្បែក ឬការរលាកស្បែកជាដើម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការរមាស់ស្បែក ក៏អាចជារោគសញ្ញានៃជំងឺមួយចំនួនដូចជាជំងឺថ្លើម ឬជំងឺខ្សោយតម្រងនោមជាដើម។
ដោយអាស្រ័យលើមូលហេតុ ពេលខ្លះ ការរមាស់ស្បែកអាចលេចឡើងមានសភាពធម្មតា ឬវាអាចនឹងឡើងពណ៌ក្រហម មានកន្ទួល មានរលាក់ ឬមានពងបែក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការព្យាបាលរយៈពេលយូរអាចតម្រូវឲ្យមានមានការកំណត់ និងការព្យាបាលលើមូលហេតុនៃការរមាស់ស្បែក។ ការព្យាបាលរួមមានការប្រើថ្នាំស្បែករមាស់ ការស្លៀកពាក់ និងការព្យាបាលដោយពន្លឺ។ ការថែរក្សាដោយខ្លួនឯងរួមទាំងការប្រើប្រាស់ផលិតផលប្រឆាំងនឹងការរមាស់ និងការងូតទឹកត្រជាក់ ក៏អាចជួយបានផងដែរ។
ខាងក្រោមនេះ គឺជាមូលហេតុអាចទៅរួចនៃការរមាស់ស្បែក ៖
• មានស្បែកស្ងួតពេក
• ការមានស្បែក និងមានកន្ទួលលើស្បែ
• មានជំងឺផ្សេងៗដូចជាមានជំងឺថ្លើម ជំងឺតម្រងនោម ការខ្វះគ្រាប់ឈាម មានជំងឺមហារីកឈាម …
• មានជំងឺសរសៃប្រសាទដែលអាចមកពីជំងឺទឹកនោមផ្អែម
• រោល ឬមានប្រតិកម្មនឹងអ្វីមួយ ដូចជាសារធាតុគីមី សាប៊ូ និងសារធាតុដទៃទៀតដែលអាចធ្វើឲ្យរលាកស្បែក និងជាមូលហេតុនៃការរមាស់ស្បែក
• ថ្នាំមួយចំនួន
• ការមានផ្ទៃពោះ៕