ទឹកមាត់ចេញច្រើនពេក ជាធម្មតា គឺជាបញ្ហាដែលកើតមានម្តងម្កាល ហើយកម្រក្លាយជាបញ្ហាគួរឲ្យមានការព្រួយបារម្ភណាស់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ជាធម្មតា ក្រពេញទឹកមាត់ផលិតទឹកមាត់ប្រហែល ០,៥ ទៅ ១,៥ លីត្រក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា ដោយសារតែការលេបទឹកមាត់ជាញឹកញាប់ និងដោយមិនដឹងខ្លួន អ្នកប្រហែលជាមិនសម្គាល់ដឹងពីបរិមាណនេះឡើយ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើលោកអ្នកហាក់ដូចជាមានការចេញទឹកមាត់ច្រើនហួសហេតុភ្លាមៗមួយរំពេច វាអាចដោយសារតែក្រពេញទឹកមាត់របស់អ្នកផលិតទឹកមាត់ច្រើនជាងធម្មតា ឬដោយសារតែអ្នកមានការលំបាកក្នុងការលេបចូល។
ការចេញទឹកមាត់ច្រើនហួសប្រមាណ អាចបណ្តាលមកពីការផលិតទឹកមាត់ច្រើនពេក ដែលមានមូលហេតុដូចជា ៖
• ការច្រាលអាស៊ីតក្រពះ
• ការបង្ករោគក្នុងមាត់ ឬបំពង់ក
• ការប្រើថ្នាំមួយចំនួនដូចជា Clonazepam, Clozapine, Pilocarpine និង Carbidopa-Levodopa ជាដើម
• ការមានផ្ទៃពោះ
• ការរលាកភ្នាសស្តើងនៅក្នុងមាត់៕