ដុំសុដន់ អាចមើលទៅ និងស្ទាបទៅមានសភាពផ្សេងៗគ្នា។ ប្រសិនបើអ្នកមានដុំសុដន់ អ្នកអាចនឹងកត់សម្គាល់ឃើញថា ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• មានដុំមួយក្នុងសុដន់ ហើយមានគែមយ៉ាងច្បាស់
• មានសភាពក្រាស់ ឡើងធំបន្តិចម្តងៗនៅក្នុងសុដន់ ហើយមានសភាពខុសពីជាលិកាដែលនៅជុំវិញ
• មានការប្រែប្រួលនៃសុដន់ ដូចជាឡើងក្រហម ផតស្បែកចូលទៅក្នុងជាដើម
• អាចកត់សម្គាល់ថា សុដន់ម្ខាង មានទំហំធំជាងម្ខាងទៀត
• ការប្រែប្រួលសភាពនៃចុងសុដន់ ដែលមានដូចជា ចុងសុដន់ផតចូលក្នុង ឬមានសារធាតុរាវហៀរចេញពីចុងសុដន់ដោយឯកឯង
• ការឈឺចាប់ក្នុងសុដន់ ឬឡើងតឹងឈឺ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ពេលខ្លះ ដុំសុដន់ គឺជាសញ្ញានៃជំងឺមហារីកសុដន់។ នោះហើយជាមូលហេតុ ដែលអ្នកគួរតែស្វែងរកការវាយតម្លៃផ្នែកវេជ្ជសាស្រ្តឲ្យបានឆាប់។ ជាសំណាងល្អដែរ បើទោះបីជាយ៉ាងណា ដុំសុដន់ភាគច្រើនគឺបណ្តាលមកពីស្ថានភាពផ្សេងៗ ដែលមិនមែនជាបញ្ហាជំងឺមហារីកឡើយ។
សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃពីស្ថានភាពសុដន់របស់អ្នក ជាពិសេស ប្រសិនបើ ៖
• ដុំសុដន់នេះ កើតមានថ្មី ឬខុសសភាពធម្មតា ហើយមានអារម្មណ៍ខុសពីជាលិកានៅជុំវិញ ឬខុសពីជាលិកានៅក្នុងសុដន់ម្ខាងទៀត
• ដុំសុដន់មិនបានបាត់ទៅវិញ ឬកាន់តែធំ បន្ទាប់ពីពេលមករដូវម្តងទៀតហើយ
• ដុំមានការប្រែប្រួល ដូចជាមានទំហំធំឡើងៗ ឡើងរឹង ឬកាន់តែអាចញែកពីជាលិកានៅជុំវិញបានកាន់តែច្បាស់
• មានការហូរឈាម ឬសារធាតុរាវពីចុងសុដន់ដោយឯកឯង
• អ្នកសម្គាល់ឃើញថា ស្បែកលើសុដន់មានសភាពប្រែប្រួល ដូចជាឡើងក្រហម មានខួច ឬដូចជាមានក្រហូងនៅខាងក្នុង
• ចុងសុដន់ផតចូលក្នុង៕