ស្ត្រីមានជំងឺទឹកនោមផ្អែម ដែលទទួលបានការថែរក្សាសុខភាពបានយ៉ាងត្រឹមត្រូវនោះ ជាធម្មតា គឺអាចសម្រាលទារកមកបានយ៉ាងមានសុខភាពល្អ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទោះជាយ៉ាងណា ប្រសិនបើអ្នកមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ មានន័យថា ទារកនោះក៏មានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ដែរ។ ការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម អាចបណ្តាលឲ្យទារកមានទំហំធំជាងធម្មតា ដែលអាចធ្វើឲ្យមានការលំបាកក្នុងការសម្រាល។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ទារកក៏អាចមានហានិភ័យនៃការចុះទាបនាំជាតិស្ករក្នុងឈាមភ្លាមៗ បន្ទាប់ពីផ្តល់កំណើតហើយដែរ។ ផលវិបាកធ្ងន់ធ្ងរដទៃទៀត ដែលមិនអាចគ្រប់គ្រងបានរបស់ជំងឺទឹកនោមផ្អែមរបស់ម្តាយក្នុងកំឡុងពេលផ្ទៃពោះនេះ គឺនឹងធ្វើឲ្យទារកទើបកើត មានការកើនឡើងហានិភ័យនៃការកើតលឿង ជំងឺផ្លូវដង្ហើម និងមានឱកាសកាន់តែខ្ពស់នៃការស្លាប់មុន ឬក្រោយកំណើត។
ទារកក៏នៅមានហានិភ័យខ្ពស់ទៅនឹងការលើសទម្ងន់ និងការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ក្រោយមកទៀតនៅក្នុងជីវិតរបស់គេ។
ប្រសិនបើជំងឺទឹកនោមផ្អែម មាននៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ គឺមានការកើនឡើងនូវហានិភ័យនៃពិការភាពពីកំណើត និងការរលូតកូនច្រើន បើប្រៀបធៀបទៅនឹងម្តាយដែលគ្មានជំងឺទឹកនោមផ្អែម។
ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលផ្ទៃពោះមានឱកាសខ្ពស់ ដែលត្រូវការការវះកាត់ ដោយសារតែទំហំដ៏ធំនៃទារករបស់ពួកគេ។ ជំងឺទឹកនោមផ្អែមនេះ ក៏អាចបង្កើនហានិភ័យនៃជំងឺព្រាយក្រឡាភ្លើង ដែលត្រូវបានកំណត់លក្ខណៈដោយសម្ពាធឈាម និងប្រូតេអ៊ីនខ្ពស់ នៅក្នុងទឹកនោម៕