ទ្វារមាសរួមតូច សំដៅលើការឡើងស្តើង ស្ងួត និងមានការរលាកនៅលើជញ្ជាំងនៃទ្វារមាស ដោយសារតែរាងកាយមិនមានអ័រម៉ូន Estrogen គ្រប់គ្រាន់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទ្វារមាសរួមតូចកើតឡើងជាញឹកញាប់បំផុត បន្ទាប់ពីការអស់រដូវ តែវាក៏អាចកើតមានឡើងក្នុងអំឡុងពេលបំបៅដោះកូន ឬនៅពេលណាមួយផ្សេងទៀត ដែលការផលិតអ័រម៉ូន Estrogen ថយចុះ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សម្រាប់ស្ត្រីជាច្រើន ទ្វារមាសរួមតូច អាចធ្វើអោយការរួមភេទមានការឈឺចាប់ ហើយប្រសិនបើវាមានការឈឺចាប់ពេលរួមភេទ ដូច្នេះ ចំណាប់អារម្មណ៍ផ្លូវភេទរបស់អ្នកក៏នឹងថយចុះផងដែរ។ លើសពីនេះទៀត មុខងារប្រដាប់ភេទមានសុខភាពល្អ គឺមានការភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសុខភាពល្អនៃប្រព័ន្ធទឹកមូត្រ។
សម្រាប់ការព្យាបាល គឺមានប្រសិទ្ធិភាពសម្រាប់ការមានទ្វារមាសរួមតូច។ ការថយចុះកម្រិតអ័រម៉ូន Estrogen ជាលទ្ធផលបណ្តាលអោយមានការផ្លាស់ប្តូររូបរាងកាយរបស់អ្នក ប៉ុន្តែ វាមិនមានន័យថា អ្នកត្រូវតែរស់នៅជាមួយភាពមិនស្រួលបែបនេះនោះទេ។
ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ អ្នកអាចជួបប្រទះនូវរោគសញ្ញាមួយចំនួនដូចខាងក្រោមនេះ ៖
• មានសភាពស្ងួតក្នុងទ្វារមាស
• ក្រហាយក្នុងទ្វារមាស
• ធ្លាក់ស
• រមាស់ប្រដាប់ភេទ
• នោមក្រហាយ
• ឈឺនោមទៅបន្ទប់ទឹក សឹងមិនទប់មិនជាប់
• ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម
• នោមដោយមិនដឹងខ្លួន
• មានហូរឈាមតិចៗ បន្ទាប់ពីការរួមភេទ
• មានការឈឺចាប់ពេលរួមភេទ
• ថយចុះទឹករំអិលពីទ្វារមាសក្នុងអំឡុលរួមភេទ៕