ការចាក់វ៉ាក់សាំងជំងឺផ្តាសាយប្រចាំឆ្នាំ ត្រូវបានណែនាំចំពោះអ្នកដែលមានអាយុលើសពី ៦ ខែ។ ជាពិសេស វាត្រូវបានផ្តល់ដំបូន្មានសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដែលទំនងជាមានផលវិបាកធ្ងន់ធ្ងរនៃជំងឺផ្តាសាយ ដូចជាជំងឺរលាកសួត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
អ្នកដែលមានហានិភ័យខ្ពស់នៃផលវិបាករួមមាន ៖
– កុមារដែលមានអាយុក្រោម ៥ ឆ្នាំ ប៉ុន្តែជាពិសេសអ្នកដែលមានអាយុក្រោម ២ ឆ្នាំ
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ
– ស្ត្រីដែលមានផ្ទៃពោះអំឡុងពេលរដូវផ្តាសាយ
– អ្នកដែលមានជំងឺបេះដូង ឬសួតរ៉ាំរ៉ៃ ដូចជាជំងឺហឺត ឬមានបញ្ហានៃការចុះខ្សោយប្រព័ន្ធភាពស៊ាំ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺអេដស៍
– អ្នកមើលថែទាំកុមារ ជាពិសេសអ្នកដែលមើលថែទាំកុមារក្រោមអាយុ ៦ ខែ
– អ្នកដែលប៉ះពាល់ជិតស្និទ្ធទៅនឹងក្រុមដែលមានហានិភ័យខ្ពស់ដូចជា បុគ្គលិកសុខាភិបាលជាដើម៕