ការរលូតកូន អាចមានជាការរលូតកូនដោយឯកឯង និងការរំលូតកូនចេញ។
មូលហេតុនៃការរលូតកូន មិនត្រូវបានគេដឹងច្បាស់នោះទេ។ ភាគច្រើននៃការរលូតកូនដែលកើតមាននៅក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះត្រូវបានបង្កឡើងដោយភាពមិនធម្មតានៃក្រូម៉ូសូមចំពោះកូន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ក្រូម៉ូសូម គឺជារចនាសម្ព័ន្ធតូចៗនៅក្នុងកោសិការបស់ខ្លួនដែលមានហ្សែនជាច្រើន។ ហ្សែនកំណត់ពីលក្ខណៈរបស់មនុស្ស ដូចជាភេទ សក់ និងពណ៌ភ្នែក និងប្រភេទនៃក្រុមឈាមជាដើម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
បញ្ហានៃក្រូម៉ូសូមជាច្រើនកើតមានដោយចៃដន្យ និងមិនត្រូវបានទាក់ទងទៅនឹងសុខភាពរបស់ម្តាយ ឬឪពុកនោះទេ។
ការរលូតកូនក៏ត្រូវបានបង្កឡើងដោយកត្តាជាច្រើនទៀតដែរដូចជា ៖
– ការឆ្លងមេរោគ
– ការប៉ះពាល់ទៅនឹងសារធាតុនានានៅជុំវិញខ្លួន
– បញ្ហាអ័រម៉ូន
– កស្បូនចាប់ផ្តើមទូលាយ និងឆាប់បើក នៅពាក់កណ្តាលនៃការមានផ្ទៃពោះ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់
– ជំងឺនៃប្រព័ន្ធភាពស៊ាំ
– កត្តារស់នៅដូចជាការជក់បារី ការផឹកស្រា ឬការប្រើគ្រឿងញៀន
– ជំងឺតម្រងនោមធ្ងន់ធ្ងរ
– ជំងឺបេះដូងពីកំណើត
– ជំងឺទឹកនោមផ្អែមដែលមិនត្រូវបានគ្រប់គ្រងបានល្អ
– ជំងឺនៃក្រពេញទីរ៉ូអ៊ីត
– ការប៉ះពាល់ទៅនឹងកាំរស្មីវិទ្យុសកម្ម
– ថ្នាំមួយចំនួន ដូចជាថ្នាំមុន
– កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕