Join with Health.com.kh on Telegram

យោង​ទៅ​តាម​សារព័ត៌មាន Daily Express បានឲ្យដឹងថា គ្រូពេទ្យ​បាន​ដាក់​បម្រាម​អំពី​ការចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ចាស់ៗ​ក្រោយ​ពី​ការស្រាវជ្រាវ​បាន​រកឃើញថា វា​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​។

​ដំណឹង​នេះ​បានមក​ពី​ការសិក្សា​ម​យ​យ​ដែល​ពិនិត្យ​ទៅលើ​មនុស្ស​ប្រមាណ ១៤៧៨៤​នាក់ ដែល​មាន​សុខភាព​ល្អ និង​ត្រូវ​បាន​តាមដាន​សុខភាព​រយៈពេល​ប៉ុន្មាន​ឆ្នាំក្រោយ​ដែរ​។ នៅ​ពេល​ចាប់ផ្តើម អ្នកចូលរួម​ត្រូវបាន​គេ​សម្ភាសន៍​អំពី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត និង​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​។ សម្រាប់​អ្នក​ដែល​ប្រើ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ប្រភេទ Tricyclic Antidepressants ទំនងជា​អាច​មាន​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រមាន ៣៥​ភាគរយ​។ ប៉ុន្តែ​អ្នក​ដែល​ប្រើ​ថ្នាំ​នេះ​ទំនងជា​មិន​ឆាប់​ស្លាប់​ទេ ហើយ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ផ្សេងៗ​ទៀត​ក៏​មិន​មាន​ទំនាក់ទំនង​នឹង​រឿង​នេះ​ដែរ​។

បើសិនជា​មាន​ការកើនឡើង​នូវ​ការប្រឈមមុខ វា​ទំនងជា​អាច​មាន​ការប្រៀបធៀប​ដែល​ទាក់ទង​គ្នា​តិចតួច​ទេ​ជាមួយ​នឹង​កត្តា​ផ្សេងៗ​ទៀត​។ អ្នកស្រាវជ្រាវ​និយាយថា តាមរយៈ​ការឈប់​ជក់បារី សម្រក​ទម្ងន់ និង​រស់នៅ​ឲ្យមាន​ភាពស​កម្មរាង​កាយអា​ច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ពីរ​ទៅ​បី​ដង​ដែរ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នក​ដែល​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​មិនគួរណា​ប្រើ​វា​ដោយ​មិន​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង