តេនញ៉ា ត្រូវបានបង្កឡើងដោយការញ៉ាំអាហារ ឬទឹកកខ្វក់ដែលមានពង ឬកូនតេនញ៉ា។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើអ្នកញ៉ាំដោយពងតេនញ៉ា ពេលនោះពួកវាអាចធ្វើដំណើរចេញទៅខាងក្រៅពោះវៀនរបស់អ្នក និងបង្កើតជាគីសដែលមានកូនតេនញ៉ានៅខាងក្នុងជាលិកានៃរាងកាយ និងសរីរាង្គ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប្រសិនបើអ្នកញ៉ាំដោយកូនតេនញ៉ា ឬតេនញ៉ាតែម្តង ពួកវានឹងលូតលាស់ទៅជាតេនញ៉ាពេញវ័យហើយរស់នៅក្នុងពោះវៀនរបស់អ្នក។ ដើម្បីធ្វើរោគវិនិច្ឆ័យពីការឆ្លងតេនញ៉ា គ្រូពេទ្យអាចពឹងផ្អែកលើមួយតេស្តមួយចំនួនដូចខាងក្រោមនេះ ៖ឮ
• ការវិភាគលាមក៖ ចំពោះការឆ្លងតេនញ៉ា វេជ្ជបណ្ឌិតអាចពិនិត្យមើលលាមករបស់អ្នក ឬផ្ញើរទៅមន្ទីរពិសោធន៏សម្រាប់ការធ្វើតេស្ត។ មន្ទីរពិសោធន៍ប្រើមីក្រូទស្សន៍ដើម្បីពិនិត្យរកមើលពងតេនញ៉ា ឬផ្នែកកង់ៗរបស់តេនញ៉ានៅក្នុងលាមករបស់អ្នក។ ដោយសារតែពង និងផ្នែកកង់ៗចេញមកក្រៅមិនទៀងទាត់ មន្ទីរពិសោធន៍អាចត្រូវការយកលាមកទៅមើលពីរទៅបីដង ដើម្បីរកអោយឃើញប៉ារ៉ាស៊ីត។ ពងរបស់វាពេលខ្លះមាននៅក្នុងរន្ធគូថ ដូច្នេះគ្រូពេទ្យអាចប្រើស្កុតបិតទៅនឹងរន្ធគូថ ដើម្បឲ្យជាប់ពងតេនញ៉ា។
• ការធ្វើតេស្តឈាម៖ ចំពោះតេនញ៉ាដែលរាតត្បាតទៅផ្នែកផ្សេងក្នុងរាងកាយ វេជ្ជបណ្ឌិតក៏អាចធ្វើតេស្តឈាមរកអង់ទីគ័រដែលបានផលិតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងតេនញ៉ាំ។ វត្តមានរបស់អង់ទីក័រទាំងនេះបានបង្ហាញពីការលុកលុយនៃពពួកតេនញ៉ា៕