ទោះបីជាកត្តាហានិភ័យជាទូទៅ សម្រាប់ជំងឺសរសៃឈាមបេះដូង ដូចជាកូលេស្តេរ៉ូលខ្ពស់ សម្ពាធឈាមខ្ពស់ និងការធាត់លើសធាត់ទម្ងន់ ប៉ះពាល់លើស្ត្រី និងបុរសក្តី ប៉ុន្តែកត្តាដទៃទៀតអាចដើរតួនាទីចំបង ក្នុងការវិវត្តទៅជាជំងឺបេះដូងចំពោះស្ត្រី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឧទាហរណ៍នៃកត្តាហានិភ័យអាចរួមមាន ៖
• ជំងឺទឹកនោមផ្អែម ៖ ស្ត្រីដែលមានជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់នៃការកើតជំងឺបេះដូងច្រើនជាងបុរសដែលមានជំងឺទឹកនោមផ្អែម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ភាពតានតឹងផ្លូវចិត្ត និងការធ្លាក់ទឹកចិត្ត ៖ ដួងចិត្តរបស់ស្ត្រីត្រូវបានប៉ះពាល់ដោយភាពតានតឹង និងការធ្លាក់ទឹកចិត្តច្រើនជាងបុរស។ ការធ្លាក់ទឹកចិត្ត ធ្វើឲ្យស្ត្រីពិបាកក្នុងការថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ និងធ្វើតាមការព្យាបាលដែលបានណែនាំ។ ដូច្នេះ សូមនិយាយជាមួយគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។
• ការជក់បារី ៖ ចំពោះស្ត្រី ការជក់បារី គឺជាកត្តាហានិភ័យខ្ពស់នៃជំងឺបេះដូងចំពោះស្ត្រីច្រើនជាងបុរសដែលជក់បារី។
• អសកម្ម ៖ កង្វះខាតសកម្មភាពរាងកាយ គឺជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូងហើយការស្រាវជ្រាវមួយចំនួនបានរកឃើញថា ស្ត្រីមិនសូវសកម្មដូចបុរសនោះទេ។
• ការរាំងរដូវ ៖ កម្រិតអរម៉ូនអ៊ឹស្ត្រូសែនទាបក្រោយអស់រដូវ អាចធ្វើឲ្យកត្តាហានិភ័យកាន់តែខ្លាំង ចំពោះការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង។
• ជំងឺខ្សោយបេះដូង ៖ ស្ថានភាពនេះ ជារឿយៗកើតឡើងដោយសារស្ថានភាពស្ត្រេសដែលអាចបណ្តាលឲ្យធ្ងន់ធ្ងរ ប៉ុន្តែ ជាធម្មតាបណ្តាលមកពីការខូចខាតសាច់ដុំបេះដូង។
• ស្ត្រីដែលមានជំងឺរលាក ដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឬជំងឺលុយពីស ក៏អាចមានហានិភ័យខ្ពស់នៃជំងឺបេះដូងផងដែរ។ ការស្រាវជ្រាវកំពុងតែបន្ត ចំពោះកត្តាហានិភ័យនៃជំងឺបេះដូងដទៃទៀតចំពោះស្ត្រី៕