ជាការពិត មុននឹងឈានដល់ថ្ងៃរៀបការ យើងដឹងច្បាស់ថា អ្នកទាំងពីរ ប្រាកដជាបានស្គាល់ និងរាប់អានគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះ ទំនុកចិត្ត និងភាពស្មោះត្រង់ ក៏មានច្រើនណាស់ដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកប្រហែលជាទុកចិត្ត មិត្តប្រុសរបស់អ្នក ថាគេគ្មានស្រីផ្សេង គ្មានមេរោគអេដស៍ ឬជំងឺអ្វីផ្សេងឡើយ ប៉ុន្តែ អ្នកអាចនឹងគិតខុសហើយ។
និយាយក្នុងន័យនេះ យើងមិនមែនចង់ឲ្យអ្នក បង្ហាញនូវការមិនទុកចិត្ត ទៅលើដៃគូរបស់អ្នកទេ ប៉ុន្តែ ការធ្វើតេស្តឈាម មុនពេលរៀបការ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ ព្រោះថា បើអ្នកដឹងមុន ឬបានដឹងលទ្ធផលលឿន នោះអ្នកអាចសម្រេចចិត្តជាថ្មី ឬប្រុងប្រៀបទទួលយក ការពិតមួយចំនួន ដែលអ្នកមិនទាន់បានដឹង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សារៈឞ្រយោជន៍ នៃការធ្វើតេស្តឈាម មុនរៀបការ ៖
– បង្ហាញនូវភាពស្មោះត្រង់ ចំពោះដៃគូរបស់អ្នក
– ដឹងអំពីជំងឺ និងកត្តាប្រឈមមុខ ចំពោះជំងឺមួយចំនួន
– អ្នកអាចការពារ និងព្យាបាលជំងឺនានា ដែលអ្នកកំពុងមាន ដោយមិនដឹងខ្លួន
– ក្រោយរៀបការ អ្នកត្រូវមានកូន ដូច្នេះ ការពិនិត្យសុខភាពម្តាយជាមុន គឺជាអ្វីដែលអ្នក មិនគួរមើលរំលងឡើយ
– បញ្ហាសុខភាពឪពុកម្តាយ អាចជះឥទ្ធិពល ដល់ការមានកូន និងសុខភាពទារក ដូច្នេះ វិធីការពារ និងការព្យាបាល អាចដោះស្រាយបញ្ហាទាំងនេះបាន៕