រើម គឺជាជំងឺដែលបង្កដោយវីរុសដែលធ្វើអោយមានកន្ទួលដែលមានការឈឺចាប់ខ្លាំង។ ទោះបីជាជំងឺរើមអាចកើតឡើងនៅគ្រប់ទីកន្លែងនៅលើរាងកាយរបស់អ្នក តែជាញឹកញាប់វាច្រើនលេចឡើងជាពងបែកដែលដូចពាក់ឈៀងទាំងនៅខាងឆ្វេង ឬខាងស្ដាំនៃដងខ្លួន។
ជំងឺរើម ត្រូវបានបង្កឡើងដោយវីរុស varicella-zoster ដែលមេរោគដូចគ្នាទៅនឹងមេរោគដែលបង្កឲ្យមានជំងឺអុតស្វាយផងដែរ។ បន្ទាប់ពីអ្នកមានជំងឺអុតស្វាយហើយ មេរោគនេះស្ថិតនៅអសកម្មនៅក្នុងជាលិកាសរសៃប្រសាទនៅជិតខខួរក្បាលឆ្អឹងខ្នង។ ជាច្រើនឆ្នាំក្រោយមកមេរោគនេះអាចនឹងសកម្មឡើងវិញហើយបង្កឲ្យមានជំងឺរើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាមិនមែនជាជំងឺដែលគំរាមកំហែងដល់អាយុជីវិតនោះទេ តែជំងឺរើមអាចធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង។ ការចាក់វ៉ាក់សាំង អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរើម ខណៈដែលការព្យាបាលនៅដំណាក់កាលដំបូងអាចជួយបន្ថយការឆ្លងជំងឺរើម និងកាត់បន្ថយឱកាសនៃផលវិបាកបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផលវិបាកនៃជំងឺរើមអាចមានដូចជា៖
- ការឈឺចាប់បន្ទាប់ពីជាសះស្បើយ៖ ចំពោះមនុស្សមួយចំនួន ការឈឺបានបន្តយ៉ាងយូរបន្ទាប់ពីពងទឹកបានជាសះស្បើយ។ ស្ថានភាពនេះត្រូវបានគេស្គាល់ថាជា postherpetic neuralgia ហើ យវាកើតមានឡើងនៅពេលដែលសរសៃប្រសាទដែលខូចខាតផ្ញើរសារច្រឡំនៃការឈឺចាប់ពីស្បែករបស់អ្នកទៅកាន់ខួរក្បាល។
- បញ្ហាគំហើញ៖ ការកើតរើមនៅក្នុង ឬនៅជុំវិញភ្នែក (ជំងឺរើមភ្នែក) អាចបង្កឲ្យមានការឈឺភ្នែកខ្លាំង និងអាចបណ្តាលឲ្យពិការភ្នែកបាន។
- មានបញ្ហាសរសៃប្រសាទ៖ ដោយអាស្រ័យលើសរសៃប្រសាទត្រូវបានរងផលប៉ះពាល់ ជំងឺរើមអាចបង្កឲ្យមានការរលាកខួរក្បាល វៀចមុខ ឬថ្លង់ ឬអាចមានបញ្ហាលំនឹងរាងកាយ។
- ការឆ្លងមេរោគលើស្បែក៖ ប្រសិនបើមានពងបែកនៃជំងឺរើមមិនត្រូវបានទទួលការព្យាបាលបានត្រឹមត្រូវទេនោះ ការឆ្លងមេរោគលើស្បែកដោយសារបាក់តេរីអាចនឹងមានការវិវត្តជាបន្ត៕