ជំងឺមហារីកឈាម គឺជាជំងឺមហារីក ដែលកើតមានលើជាលិកា ដែលមាននាទីក្នុងការបង្កើតកោសិកាឈាម ដែលមាននៅក្នុងរាងកាយ រួមមានខួរឆ្អឹង និងប្រព័ន្ធទឹករងៃ។ មានប្រភេទជាច្រើន នៃជំងឺមហារីកឈាមនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទម្រង់មួយចំនួនច្រើនតែកើតនៅលើកុមារ ខណៈដែលទម្រង់ផ្សេងទៀត ច្រើនកើតនៅលើមនុស្សពេញវ័យ។ ជំងឺមហារីក ជាធម្មតា ចាប់ផ្តើមកើតមាននៅលើកោសិកាឈាមស។
កោសិកាឈាមស មាននាទីជាអ្នកប្រឆាំងនឹងការឆ្លងមេរោគ។ ពួកវា ជាធម្មតា រីកលូតលាស់ និងធ្វើបំណែកកោសិកានៅក្នុងវិធីមួយ ប្រកបដោយសណ្ដាប់ធ្នាប់ដូចដែលរាងកាយរបស់អ្នកត្រូវការពួកវា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែ នៅលើមនុស្សដែលមានជំងឺមហារីកឈាម ខួរឆ្អឹង បានផលិតកោសិកាឈាមសខុសប្រក្រតី ដែលមិនអាចដំណើរការមុខងារបានត្រឹមត្រូវ។ ការព្យាបាលសម្រាប់ជំងឺមហារីកឈាម អាចនឹងមានភាពស្មុកស្មាញ អាស្រ័យលើប្រភេទនៃជំងឺ និងកត្តាផ្សេងៗទៀត៕