រលាកក្រពះ គឺជាលក្ខខណ្ឌដែលមានការរលាកលើភ្នាសខាងក្នុងរបស់ក្រពះ។ ការរលាកក្រពះនេះជាញឹកញាប់បំផុតមកពីការការឆ្លងពពួកបាក់តេរីដែលដូចគ្នានឹងបាក់តេរីដែលបណ្តាលអោយមានដំបៅក្រពះ។ ការរងរបួស ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ពេក និងការផឹកស្រាច្រើនពេកក៏អាចរួមចំណែកដល់ការរលាកក្រពះផងដែរ។
ការរលាកក្រពះអាចកើតឡើងភ្លាមៗ ឬវាអាចកើតមានឡើងយឺតៗបន្តិចម្តងៗ។ នៅក្នុងករណីមួយចំនួនការរលាកក្រពះអាចនាំអោយមានដំបៅ ហើយអាចធ្វើអោយកើនឡើងនូវការប្រឈមកនឹងជំងឺមហារីកក្រពះ។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណាសម្រាប់មនុស្សភាគច្រើនរលាកក្រពះគឺមិនធ្ងន់ធ្ងរប៉ុន្មានទេ ហើយវាអាចបានប្រសើរឡើងវិញដោយការព្យាបាលបានឆាប់រហ័ស។ រោគសញ្ញានៃការរលាកក្រពះអាចរួមមានដូចជា៖
• ក្រហាយនៅពោះផ្នែកខាងលើដែលអាចនឹងកាន់តែអាក្រក់ឡើង ឬបានប្រសើរជាងមុននៅពេលញ៉ាំអាហារ។
• ចង្អោរ ក្អួត
• មានអារម្មណ៍ថាឆ្អល់ពោះផ្នែកខាងលើបន្ទាប់ពីញ៉ាំអាហារ
តែការរលាកក្រពះមិនតែងតែបណ្តាលអោយមានរោគសញ្ញានោះទេ។ ស្ទើរតែមនុស្សគ្រប់រូបមានការមិនរំលាយអាហារ និងមានការរលាកក្រពះ។ ករណីភាគច្រើននៃការមិនរំលាយអាហារគឺមានរយៈពេលខ្លី និងមិនតម្រូវអោយមានការថែទាំពីគ្រូពេទ្យឡើយ។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
សូមទៅជួបវេជ្ជបណ្ឌិតប្រសិនបើអ្នកមានរោគសញ្ញានៃការរលាកក្រពះមួយសប្តាហ៍ ឬយូរជាងនេះ។ ចូរប្រាប់គ្រូពេទ្យប្រសិនបើអ្នកមានភាពមិនស្រួលពោះបន្ទាប់ពីប្រើថ្នាំជាពិសេសថ្នាំអាស្ពីរីន ឬថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត។ ប្រសិនបើអ្នកក្អួតមកមានឈាម ឬមានឈាមនៅក្នុងលាមក ឬលាមកមានពណ៌ខ្មៅសូមទៅជួបវេជ្ជបណ្ឌិតភ្លាមដើម្បីកំណត់រកមូលហេតុ៕