Join with Health.com.kh on Telegram

អាស៊ីតក្រពះច្រើនពេក មិនគ្រាន់តែជាបញ្ហា ដែលបណ្តាលឲ្យមានការរលាកកម្រិតស្រាលនោះទេ។ ជាញឹកញាប់ វានាំឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនទៀត ដូចជាជំងឺច្រាលអាស៊ីតក្រពះ និងដំបៅក្រពះពោះវៀនជាដើម។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ជាតិខ្លាញ់ ៖ អាហារដែលសម្បូរជាតិខ្លាញ់ មានការលំបាកក្នុងការរំលាយ ដូច្នេះ ពួកវានឹងស្ថិតនៅក្នុងក្រពះរបស់អ្នកយូរជាងប្រភេទអាហារដទៃទៀត ហើយក្រពះរបស់អ្នក ត្រូវផលិតអាស៊ីតកាន់តែច្រើនទៀត ដូចដែលម្ហូបអាហារកំពុងតែនៅក្នុងក្រពះរបស់អ្នកក្នុងរយៈពេលយូរ។ អាហារដែលមានជាតិខ្លាញ់ខ្ពស់ រួមមាន ប័រ ស្បែកមាន់ និងអាហារបស្ចឹមប្រទេស។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ជាតិកាហ្វេអ៊ីន ៖ ជាតិកាហ្វេអ៊ីន ជម្រុញអោយមានការផលិតអាស៊ីតក្រពះដ៏លើសលប់។ សាកលវិទ្យាល័យ Maryland បានណែនាំឲ្យអ្នកជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន រួមទាំងកាហ្វេ និងសូដាកាបូណាតផងដែរ។

• គ្រឿងស្រវឹង ៖ គ្រឿងស្រវឹង គឺជាកត្តាហានិភ័យមួយ ដែលធ្វើឲ្យមានការបញ្ចេញអាស៊ីតលើសលប់។ ស្រាបៀរ អាចបង្កើនទ្វេដងនៃអាស៊ីតនៅក្នុងក្រពះរបស់អ្នក ក្នុងរយៈពេលមួយម៉ោង។ ដូចគ្នានេះផងដែរ ការប្រើប្រាស់គ្រឿងស្រវឹងលើសលប់ អាចធ្វើឲ្យរលាកស្រទាប់ខាងក្នុងក្រពះ និងបណ្តាលឲ្យរលាកក្រពះ៕