រឿងដំបូងដែលត្រូវពិចារណា គឺថាតើអ្នកសប្បាយចិត្តក្នុងទំនាក់ទំនងរបស់អ្នកដែរឬទេ។ តើអ្នកមានការសង្ស័យ ឬការព្រួយបារម្ភនានា ដែលអាចនៅពីក្រោយការបាត់បង់ចំណង់ផ្លូវភេទរបស់អ្នកទេ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំណង់ផ្លូវភេទទាប អាចជាលទ្ធផលនៃ ៖
1. មានទំនាក់ទំនងយូរអង្វែងពេក
2. បាត់បង់ចំណាប់អារម្មណ៍ខាងផ្លូវភេទដៃគូរបស់អ្នក (ដៃគូលែងមានភាពទាក់ទាញ ឬមិនសូវស្អាត)
3. ជម្លោះមិនទាន់ដោះស្រាយ និងឈ្លោះគ្នាជាញឹកញាប់
4. ទំនាក់ទំនងខ្សោយ
5. ពិបាកជឿទុកចិត្តគ្នាទៅវិញទៅមក
6. បញ្ហាសុខភាពផ្លូវភេទ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចយល់ថា វាមានប្រយោជន៍ក្នុងការអានដំបូន្មានអំពីការរក្សាចំណង់ផ្លូវភេទតាមគេហទំព័រ ឬសៀវភៅនានា ដែលនិយាយអំពីការរួមភេទជាមួយដៃគូរបស់អ្នក។
គ្រូពេទ្យរបស់អ្នកអាចបញ្ជូនអ្នក និងដៃគូរបស់អ្នក សម្រាប់ការប្រឹក្សាយោបល់ ប្រសិនបើអ្នកមានបញ្ហាជាបន្តបន្ទាប់៕