ទារកទើបនឹងកើត ត្រូវកាបៅញឹកញាប់ខ្លាំងណាស់។ រយៈពេលពីមួយម៉ោងទៅប្រាំមួយម៉ោង គេអាចនឹងឃ្លានបៅម្តង ហើយវាគឺជារឿងធម្មតារបស់ទារកទើបនឹងកើត។ ប្រសិនបើអ្នកអាចរកឃើញសញ្ញាដំបូងនៃភាពអត់ឃ្លាន ឬហេវរបស់កូនអ្នក ការបំបៅគេមុនគេយំ អាចនឹងស្រួល ហើយមានភាពស្ងប់ស្ងាត់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សញ្ញាដំបូងៗដែលបញ្ជាក់ថា កូនរបស់អ្នកឃ្លានហើយ ៖
1. ជញ្ជក់បបូរមាត់
2. ជញ្ជក់នៅដៃ ឬខោអាវ
3. មាត់បើក និងបិទ
4. ងាកក្បាលរកដោះម្តាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យ៉ាងណាមិញ កូនរបស់អ្នកប្រហែលជាមិនបង្ហាញសញ្ញាទាំងនេះទេ។
សញ្ញាដែលបញ្ជាក់ថា កូនរបស់អ្នកឃ្លានខ្លាំងហើយ ៖
1. ងាកក្បាលចុះឡើង
2. កំពុងព្យាយាមរកក្បាលដោះបៅ
3. ការផ្លាស់ទីក្បាលយ៉ាងខ្លាំង។
ចំណុចចុងដែលគេឃ្លានខ្លាំងមែនទែនហើយ គឺយំ៕