ដូចជាម្តាយថ្មីថ្មោងផ្សេងៗទៀតដែរ អ្នកនឹងប្រហែលជាមានអារម្មណ៍រំភើប រីករាយ និងរន្ធត់ ដោយមានមនុស្សថ្មីនៅក្នុងដៃរបស់អ្នក។
ប៉ុន្តែ អ្នកក៏នឹងជួបបញ្ហាជាច្រើនផ្សេងទៀតផងដែរ បន្ទាប់ពីការវះកាត់សម្រាលកូន ដូចជា ការផ្លាស់ប្តូរអារម្មណ៍ ការដកដង្ហើមញាប់ញ័រ ការឈឺចាប់ និងបញ្ហាផ្លូវចិត្ត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកប្រហែលជាមានអារម្មណ៍មិនហ្នឹងនរ ហើយឈឺចាប់ និងអាចមានបញ្ហាក្អួត បន្ទាប់ពីការវះកាត់។ ចង្អោរ អាចមានរយៈពេលរហូតដល់ ៤៨ ម៉ោង ប៉ុន្តែគ្រូពេទ្យរបស់អ្នកអាចផ្តល់ឲ្យអ្នកនូវថ្នាំដើម្បីកាត់បន្ថយការមិនស្រួលរបស់អ្នក។
ម្តាយជាច្រើនក៏មានអារម្មណ៍រមាស់ផងដែរ ហើយប្រសិនបើបញ្ហានេះកើតឡើងចំពោះអ្នក សូមឲ្យគ្រូពេទ្យរបស់អ្នកដឹង ដូច្នេះអ្នកអាចទទួលបានថ្នាំ ដើម្បីបន្ថយការរមាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកសម្រាលកូនដោយការវះកាត់ ភាគច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេលពីរទៅបួនថ្ងៃ មុនពេលទៅផ្ទះ។ ប៉ុន្តែ ការជាសះស្បើយរបស់អ្នកនឹងត្រូវបានវាស់វែងជាប៉ុន្មានសប្តាហ៍មិនមែនថ្ងៃទេ ដូច្នេះអ្នកនឹងត្រូវការជំនួយការថែរក្សាខ្លួនឯង និងទារកថ្មីរបស់អ្នក៕