ការផ្លាស់ប្តូរការរស់នៅរបស់អ្នក តាមការណែនាំរបស់គ្រូពេទ្យជំនាញ អាចបង្កជំងឺពុកឆ្អឹងបានគួរឲ្យកត់សម្គាល់។
គ្រូពេទ្យភាគច្រើនបាននិយាយថា ការញ៉ាំអាហារមានសុខភាពល្អ និងការបញ្ចេញកម្លាំងឲ្យបានច្រើនបន្តិច អាចការពារជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព។
ជំងឺរលាកសន្លាក់ឆ្អឹង ច្រើនកើតលើមនុស្សចាស់ ជាពិសេស ស្រ្តីដែលអស់រដូវហើយ។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សព្វថ្ងៃនេះ មិនទាន់មានការព្យាបាលណា ដែលមានប្រសិទ្ធភាពខ្ពស់ ឬអាចព្យាបាលវាឲ្យជាសះស្បើយបានឡើយ គឺមានតែថ្នាំទប់ស្កាត់ និងបំបាត់រោគសញ្ញា និងការឈឺចាប់ប៉ុណ្ណោះ។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ដើម្បីការពារជំងឺមួយនេះ អ្នកគួរតែ ៖
- ទទួលទានរបបអាហារ ដែលមានសុខភាពល្អ
- កាត់បន្ថយការញ៉ាំអាហារផ្អាប់ ទុកយូរ មានជាតិហ្គាស និងផ្អែមពេក
- ហាត់ប្រាណតិចជាប្រចាំ
- កាត់បន្ថយស្រ្តេស
- កុំធ្វើការធ្ងន់ ឬលើសកម្រិត
- កុំញ៉ាំស្រា និងបារី
- ទទួលទានថ្នាំគ្រាប់វីតាមីន តាមការណែនាំរបស់គ្រូពេទ្យ៕