រោគដោនសាំងដ្រូម គឺជាបញ្ហាហ្សែនពីកំណើត ដែលបណ្តាលឲ្យកុមារ ជួបបញ្ហាសតិបញ្ញា រូបរាងកាយលូតលាស់យឺតជាងធម្មតា ហើយផ្លាស់ប្តូររូបរាងមុខទៀតផង។

ជាមួយគ្នានេះផងដែរ មនុស្សដែលមានជំងឺនេះ នឹងមានចរឹតដូចជាកូនក្មេង ទោះបីជាធំពេញវ័យ ហើយយ៉ាងណាក្តី។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ក្នុងករណីភាគច្រើន ជំងឺនេះ អាចនឹងកើតមានឡើង ទោះបីជាឪពុកម្តាយ គ្មានបញ្ហាហ្សែននេះក៏ដោយ។ តាមការប៉ាន់ប្រមាណមើល ទារកម្នាក់ក្នុងចំណោមមួយពាន់នាក់ អាចនឹងជួបបញ្ហានេះ។

ពេលខ្លះ គ្រូពេទ្យអាចដឹងបាន ថាទារកក្នុងផ្ទៃ អាចប្រឈមមុខ ឬកើតជំងឺនេះ ដូច្នេះហើយ ទើបគ្រូពេទ្យទាំងនោះ ស្នើរឲ្យអ្នកម្តាយ បញ្ឈប់ការយកកូននោះ (រំលូតចេញ)។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទោះបីជាគ្មានថ្នាំព្យាបាល ប៉ុន្តែ គ្រូពេទ្យបានណែនាំ ឲ្យម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់ និងមើលថែបន្ថែម ចំពោះកូនដែលមានជំងឺនេះ។

អញ្ចឹង ធ្វើម៉េចទៅ ទើបដឹងថា កូនក្មេងនោះមានរោគដោនសាំងដ្រូម?

រោគសញ្ញា មានដូចជា ៖

– រូបរាងកាយខុសធម្មតា ដូចជា មាត់តូច អណ្តាតធំ ការលូតលាស់យឺត និងមិនបានល្អ ចង្ការតូច គេងបាត់ដង្ហើម កខ្លី សន្លាក់ធ្វើចលនាខុសធម្មតា។ល។
– បញ្ហាប្រព័ន្ធសរសៃប្រសាទ ដូចជា មិនឆ្លាត ឬឡប់ៗ ហើយនិយាយមិនបាន ដូចជា មនុស្សគអញ្ចឹង។
– ស្តាប់មិនលឺ ទោះបីជាលឺ ក៏មិនដឹងថា យើងនិយាយពីអ្វីដែរ។
– បញ្ហាបេះដូង ច្រើនតែកើតមានជាញឹកញាប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង