មេជីវិតឈ្មោល ក្រោយពេលបញ្ចេញមកក្រៅ អាចរស់នៅបានយូរប៉ុណ្ណា គឺអាស្រ័យលើកាលៈទេសៈ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មេជីវិតឈ្មោលដែលបញ្ចេញចូលទៅក្នុងទ្វារមាសរបស់ស្ត្រី អាចរស់នៅក្នុងទឹករំអិល ក្នុងកស្បូនរបស់ស្ត្រី ឬក្នុងបំពង់ដៃស្បូន ក្នុងរយៈពេលពីបីទៅប្រាំថ្ងៃ។
ការបង្កកំណើត គឺអាចកើតមានទៅបានដរាបណា មេជីវិតឈ្មោលនៅតែមានជីវិត។
មេជីវិតឈ្មោលបញ្ចេញនៅខាងក្រៅរាងកាយ អាចរស់នៅបាននៅក្នុងទឹកកាមបានច្រើនជាងពីរបីម៉ោង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មេជីវិតឈ្មោល អាចមានជីវិតបានមួយសប្តាហ៍ នៅពេលដែលទឹកកាមត្រូវបានរក្សាទុកនៅសីតុណ្ហភាពទាប ឬអាចដល់ឆ្នាំ នៅពេលដែលទឹកកាមត្រូវបានដាក់អោយកក៕