ការកើនឡើងចំនួនកោសិកាឈាមស (leukocytosis) គឺជាការកើនឡើងនូវកោសិកា ដែលមានតួនាទីប្រឆាំងនឹងមេរោគដែលចរាចរនៅក្នុងឈាម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ចំនួនកោសិកាឈាមសកើនខ្ពស់ ពាក្យបច្ចេកទេសវេជ្ជសាស្រ្តហៅថា Leukocytosis។ យើងចាត់ទុកថា មានចំនួនកោសិកាឈាមសកើនឡើង នៅពេលដែលចំនួនកោសិកាឈាមសមានច្រើនជាង ១១ ០០០ កោសិកាក្នុងមួយដំណក់តូចនៃឈាមចំពោះមនុស្សពេញវ័យ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចំណែកឯកុមារវិញ វាអាចប្រែប្រួលទៅតាមអាយុ និងទំហំរាងកាយរបស់គេ។ ចំនួនកោសិកាឈាមសកើនឡើងខ្ពស់ជាធម្មតា អាចបញ្ជាក់ប្រាប់ថា ៖
• អ្នកកំពុកតែមានការបង្ករោគក្នុងរាងកាយ
• ការប្រតិកម្មទៅនឹងថ្នាំ ដែលអាចធ្វើឲ្យបង្កើនការផលិតកោសិកាឈាមស
• ជំងឺខួរឆ្អឹងណាមួយ ដែលបណ្តាលឲ្យមានការផលិតខ្ពស់មិនប្រក្រតីនៃកោសិកាឈាមស
• ជំងឺប្រព័ន្ធការពាររាងកាយ ដែលបង្កើនការផលិតកោសិកាឈាមស៕