ប្រហែលជា៦០%នៃជំងឺមហារីកទាំងអស់ គឺត្រូវបានទាក់ទងទៅនឹងកត្តារបបអាហារ។ អាហារ គឺជាកត្តាមួយដ៏សំខាន់បំផុតនៅក្នុងការប្រឆាំងនឹងជំងឺមហារីក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
នេះមានន័យថា ការទទួលទានអាហារក្នុងស្រុកភាគច្រើន និងអាហារសរីរាង្ (ផ្លែឈើ និងបន្លែ) អាចជួយអ្នកបានច្រើន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ផលិតផលសត្វដែលគួរតែត្រូវកំណត់ក្នុងការទទួលទានដែលមានដូចជាសាច់ដែលឆេះខ្លោច គួរតែត្រូវបានជៀសវាង ជាពិសេសស ម្រាប់ស្ត្រីដែលចង់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។
លើសពីនេះទៀតអ្នកត្រូវប្រាកដថា អ្នកអាចញ៉ាំសារធាតុចិញ្ចឹមដូចខាងក្រោមនេះ៖
• បេតាការ៉ូតេន (មានក្នុងការ៉ុត ដំឡូងផ្អែម ស្ពៃខ្មៅ និងពពួកបន្លែដែលមានស្លឹកពណ៌បៃតង)
• វីតាមីន B6 (មានក្នុងចេក បន្លែពណ៌បៃតង ការ៉ុត ផ្លែប៉ោម ដំឡូងផ្អែម និងសាច់សរីរាង្គ)
• វីតាមីន C (មានក្នុងត្របែក ម្ទេស ផ្លែក្រូច)
• វីតាមីន D (បានតាមរយៈពន្លឺព្រះអាទិត្យ)
• វីតាមីន E (មាននៅក្នុងបន្លែពណ៌បៃតងងងឹត គ្រាប់អាល់ម៉ុង ស៊ុត ផ្លែប័រ ថ្លើម)
• វីតាមីន B9 (មាននៅក្នុងឆៃថាវ ស្ពៃ បន្លែស្លឹកពណ៌បៃតង ស៊ុត ផ្លែក្រូច)
• សេឡេញ៉ូម (Selenium) មាននៅក្នុងគ្រាប់ផ្កាឈូករត្ន័ សាច់គោ សាច់មាន់ ផ្សិត
• ម៉ាញ៉េស្យូម (មាននៅក្នុងគ្រាប់ល្ពៅ កាកាវ គ្រាប់ល្ង គ្រាប់អាល់ម៉ុង)
• ស័ង្កសី (មាននៅក្នុងស្លឹកបន្លែពណ៌បៃតង ត្រី សណ្តែក បាយ ផ្លែប័រ កាកាវ)
• Coenzyme Q10 (មាននៅក្នុងត្រី គ្រាប់ល្ង និងស្ពៃខ្មៅ)។
លើសពីនេះទៀត ត្រូវប្រាកដថាអ្នកទទួលបានបរិមាណមានប្រយោជន៍នៃខ្ទឹមស ខាត់ណា និងបន្លែផ្សេងទៀត៕