មនុស្សជាច្រើនអាចនឹងមិនដឹងថាសក់របស់យើងត្រូវការវីតាមីន និងសារធាតុរ៉ែ ដូចគ្នាទៅនឹងរាងកាយរបស់យើងឡើយ។
ខ្លួនប្រាណរបស់យើងត្រូវការរបបអាហារដែលមានតុល្យភាព ដើម្បីរក្សាសក់ឲ្យមានសុខភាពល្អ និងជួយដល់ការរីកលូតលាស់របស់វា។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
របបអាហាររបស់អ្នក មានផលប៉ះពាល់ដល់ស្ថានភាពសក់របស់អ្នក ច្រើនជាងអ្វីដែលអ្នកគិត និងដឹង។ ប្រសិនបើឫសសក់របស់អ្នក មិនអាចទទួលបាននូវសារធាតុចិញ្ចឹមដែលវាត្រូវការ នោះវាអាចឈានទៅដល់ការជ្រុះសក់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ដូច្នេះ ប្រសិនបើអ្នកចង់បានសក់ ដែលមានសុខភាពល្អ និងរស់រវើក អ្នកត្រូវជ្រើសរើសវីតាមីនដែលត្រឹមត្រូវ សម្រាប់ការរីកលូតលាស់របស់សក់។ វីតាមីន B គ្រប់ប្រភេទ វីតាមីន C គឺជាអ្វីដែលអ្នកគួរប្រើប្រាស់ ក្នុងបរិមាណគ្រប់គ្រាន់មួយជារៀងរាល់ថ្ងៃ។ វីតាមីនសម្រាប់ជួយឲ្យសក់កាន់តែដុះលឿនផ្សេងទៀត មានដូចជាវីតាមីន A និងវីតាមីន E៕