ការធ្វើអត្តឃាត បានកើតឡើងទូទាំងពិភពលោក ដែលវាបានជះឥទ្ធិពលទៅលើបុគ្គលគ្រប់ជាតិសាសន៍ វប្បធម៌ សាសនា និងភេទ។
ជាការពិត បើយោងតាមស្ថិតិបានបង្ហាញថា ប្រទេសដែលមានអត្រាអ្នកធ្វើអត្ដឃាតខ្ពស់បំផុតនៅក្នុងពិភពលោកមានភាពខុសគ្នាមិនគួរឲ្យជឿ។
1. កោះភាគខាងត្បូងនៃប្រទេសស្រីលង្កា (៣៥,៣ នាក់បានធ្វើអត្តឃាតក្នុងចំណោម ១០០ ០០០ នាក់)
2. កូរ៉េខាងត្បូងនៅអាស៊ីខាងកើត (២៨,៥ នាក់បានធ្វើអត្តឃាតក្នុងចំណោម ១០០ ០០០ នាក់)
3. ប្រទេសអឺរ៉ុបភាគខាងកើតនៃប្រទេស Lithuania (៣២,៧ នាក់បានធ្វើអត្តឃាតក្នុងចំណោម ១០០ ០០០ នាក់)
4. ប្រទេសមួយចំនួននៅអឺរ៉ុបភាគខាងកើត មានអត្រាធ្វើអត្តឃាតខ្ពស់រួមមានប្រទេសបេឡារុស្ស ប៉ូឡូញ និងឡាតវី ដែលមានចំនួនប្រហែល ២២ នាក់បានធ្វើអត្តឃាតក្នុងចំណោម ១០០ ០០០ នាក់។
ផ្ទុយទៅវិញ ប្រទេសអឺរ៉ុបខាងលិចតែមួយគត់ ដែលមានអត្រាអ្នកធ្វើអត្តឃាតខ្ពស់ គឺប្រទេសប៊ែលហ្សិក ដែលជាប់ចំណាត់ថ្នាក់លេខ ១៥ ជាមួយអត្រា ២០,៥ នាក់បានធ្វើអត្តឃាតក្នុងចំណោម ១០០ ០០០ នាក់។
ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ផងដែរថា បែលហ្ស៊ិក មានច្បាប់សេរីភាគច្រើនបំផុតលើពិភពលោកលើការធ្វើអត្តឃាតដោយជំនួយពីគ្រូពេទ្យដែលទំនងជាកត្តាមួយក្នុងស្ថិតិរបស់ខ្លួន។
វាគួរឲ្យចាប់អារម្មណ៍ផងដែរដែលថាប្រទេស Bhutan ដែលមានភាពល្បីល្បាញក្នុងការវាស់ស្ទង់សុភមង្គល និងសុខុមាលភាពនៃប្រជាជនរបស់ខ្លួន មានអត្រាធ្វើអត្តឃាតខ្ពស់ ១១,៧ នាក់បានធ្វើអត្តឃាតក្នុងចំណោម ១០០ ០០០ នាក់៕